
នាឱកាសនេះដែរ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត បានមានមតិស្វាគមន៍ និងជម្រាបជូនអង្គពិធីពីស្ថានភាពភូមិសាស្ដ្រ ហេដ្ឋារចនាសម្ព័ន្ធខេត្ត សក្កានុពលទេសចរណ៍ក្នុងខេត្តសៀមរាប និងមានកិច្ចពិភាក្សាលេីវិស័យពាណិជ្ជកម្ម និងទេសចរណ៍ រវាងបណ្ដាក្រុមហ៊ុនទេសចរណ៍នៃខេត្តទាំងពីរ និងពិភាក្សាលេីកំណត់ហេតុកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សា អង្គពិធីក៏បានធ្វេីបទបង្ហាញនិងវីដេអូស្ដីពីសក្ដានុពលវិស័យទេសចរណ៍ នៃខេត្តនីមួយៗ ដេីម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាខេត្តទាំងពីរ ពីគ្រប់មជ្ឍដ្ឋាន និងគ្រប់ជាតិសាសន៍៕