
លោក នាក់ ណេរ៉ុន ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់មនុស្សចាស់ជរាក្រីក្រចំនួន ២៤៥គ្រួសារ បានគូសបញ្ជាក់ថា នេះគឺជាកាតព្វកិច្ច និងការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានកំពុងរងគ្រោះ និងជួបការលំបាកនោះ ។
ក្នុងនាមថ្នាក់ ដឹកនាំខេត្ត យើងត្រូវធានាធ្វើយ៉ាង ណាអនុវត្តឲ្យខានតែបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាជំហានៗ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាពេលនេះ យើងបាននិងកំពុងរៀបចំពិធីផ្តល់នូវអំណោយដល់ប្រជាពលរដ្ឋ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ និន្នាការនយោបាយណាមួយឡើយ។ លោកបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឆ្នើម បាននឹងកំពុងបន្តពុះពារជំនះការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជម្រុញឲ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោកផងដែរ ។
អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាន ក្នុងម្នាក់ៗ រួមមាន កន្ទេល១ មុង១ សារុង១ ,ភួយ១,អង្ករ១ការ៉ុង មី១កេស ៕