
ជាមួយគ្នានេះដែរ ក្រុមការងារចម្រុះធ្វេីការណែនាំដល់ម្ចាស់យានយន្តទាំងអស់ត្រូវតែបេីកបរគោរពច្បាប់ចរាចរណ៍ដោយមិនប្រេីគ្រឿងស្រវឹង គ្រឿងញៀន និងចេះយោគយល់គ្នាក្នុងការបេីកបរ ដេីម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀត។ ម្យ៉ាងទៀត សូមបងប្អូនកុំកែឆ្នៃយានយន្តឱ្យពីលក្ខណៈបច្ចេកទេសដែលបណ្តាលឱ្យមានបញ្ហាណាមួយកេីតឡេីង។
អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ក្រុមការងារចម្រុះក៏បានចែក និងបិទប្លាស្ទីកចំណាំងផ្លាតលេីយានយន្តស្រាប់បេីកបរពេលយប់ដេីម្បីងាយស្រួលដល់ការបេីកបរផងដែរ៕