
តាមផែនការមេ ដោយទទួលបានជំនួយគាំទ្របច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA នៅក្នុងឆ្នាំ២០១៩ តាមរយៈការសិក្សាស្រាវជ្រាវរបស់ក្រុមការងារ JICA ក្នុងដំណាក់កាលទី១ បានរៀបចំផែនទីចង្អុលផ្លូវសម្រាប់ការកសាង ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប និងក្នុងដំណាក់កាលទី២នេះ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA បានសម្រេចអនុវត្តគម្រោង“ការអនុវត្តន៍វិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប” ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៥។ ដូចនេះដើម្បីពិនិត្យ និងផ្តល់យោបល់ សម្រាប់ជាធាតុចូលដល់ក្រុមការងារបច្ចេកទេសគម្រោងទីក្រុងវៃឆ្លាត ក្រុងសៀមរាប និងក្រុមការងារជំនាញ JICA ក្នុងការរៀបចំគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាព ក្រុមការងារបច្ចេកទេសគម្រោងទីក្រុងឆ្លាតវៃ នៃរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារបច្ចេកទេស បានរៀបចំកិច្ចប្រជុំរៀងរាល់ ១ខែម្តង ហើយកិច្ចប្រជុំក្នុងថ្ងៃនេះដែរជាកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី៣ ។
កិច្ចប្រជុំគឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនទីមេចង្អុលផ្លូវគម្រោងទីក្រុងឆ្លាតវៃ និងការពិនិត្យ និងផ្តល់យោបល់បន្ថែមលើគម្រោងសាកល្បង ដែលបានស្នើឡើងដោយក្រុមការងារជំនាញ JICA លើគោលបំណងចំនួន ៣ចម្បងៗ៖
១-វិធីសាស្រ្តទីក្រុងឆ្លាតវៃត្រូវបានបង្កើតឡើង និងសហប្រតិបត្តិការរវាងអង្គភាពដែលពាក់ព័ន្ធត្រូវបានបង្កើតឡើង(Smart City Approach is formulated and cooperation among relevant organization is established) ។
២-ដំណើរការនៃការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ គឺត្រូវបានបង្កើតឡើងតាមរយៈការអនុវត្តសាកល្បងនៃវិធានការដើម្បីដោះស្រាយបញ្ហាទីក្រុង(Implementation process of Smart City Approach is established through trail measures to solve urban issues) ។៣-បង្កើតប្រព័ន្ធសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ និងវិធីសាស្ត្រទីក្រុងឆ្លាតវៃ(Establishment of monitoring and evaluation system of Smart City Approach)៕