
លោកវេជ្ជបណ្ឌិត ក៏បានគូសបញ្ជាក់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង រ៉ូយ៉ាល់អង្គរខេត្តសៀមរាប ដែលជា សាខារបស់មន្ទីរពេទ្យបាងកក បានបម្រើការព្យាបាលជូនប្រជាពលរដ្ឋកម្ពុជា និង ភ្ញៀវទេសចរ ដែលចូលមកកម្ពុជា ។ ម៉្យាងទៀតមន្ទីរពេទ្យទាំងពីរនេះ ក៏ត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រកួតកីឡាស៊ីហ្គែម ឆ្នាំ២០២៣ផងដែរ ។ ក្នុងនោះប្រតិភូក៏បានធ្វើការអញ្ជើញឯកឧត្តមអភិបាលខេត្ត រៀបចំប្រតិភូក្រុមគ្រូពេទ្យទៅទស្សនកិច្ចសិក្សាស្វែងយល់នៅមន្ទីរពេទ្យបាងកកផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះមិត្តភាពរវាងកម្ពុជា ថៃ ដែលមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អនឹងគ្នា ក្នុងនាមជាអ្នកភូមិផងរបងជាមួយស្គាល់សុខស្គាល់ទុក្ខគ្នា ។ ម៉្យាងទៀតប្រជាពលរដ្ឋកម្ពុជា នៃខេត្តមានព្រំដែនជាប់ជាមួយនឹងប្រទេសថៃ តែងតែបានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃផងដែរ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ដល់មន្ទីរ ពេទ្យរ៉ូយ៉ាល់ ដែលតែងតែបានចូលរួមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ និង ចូលរួមព្យាបាលផងដែរ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ចំពោះដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យបាងកក ឯកឧត្តមនឹងជ្រើសរើសពេលវេលាណាមួយសមស្រប ក្នុងការរៀបចំគណៈប្រតិភូទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកផងដែរ ៕