
ថ្លែងក្នុងឱកាសនោះដែលលោកបានលើកឡើងថា ក្នុងនាមលោក ក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងអស់ត្រូវធានាធ្វើយ៉ាងណាអនុវត្តន៍ឱ្យខានតែបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាជំហានៗ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាថ្ងៃនេះយើងបាន និងកំពុងរៀបចំពិធីចែកនូវអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលទាំងនេះ គឺជាការចែករំលែក អាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ និងត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលជួបការរងគ្រោះគ្រប់មុខសញ្ញា ដែលវិស័យសង្គមកិច្ចយកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាជួបការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ។
អំណោយដែលបានចែកជូនក្នុងម្នាក់ៗ ទទួលបាន រួមមាន ៖ អង្ករ២៥គ.ក មី ១កេស សារ៉ុង មុង ភួយ កន្ទេល៕