
នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យ កញ្ញា ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងមន្ត្រីវិនិយោគជាន់ខ្ពស់នៃវិទ្យាស្ថានបៃតងសកលGGGI ចូលជួបសម្តែងការគួរសម និងសំណេះសំណាល ដើម្បីធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនីក្រុងសៀមរាបរបស់វិទ្យាស្ថានបៃតងសកល GGGI ប្រចាំប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។
ជំនួបសម្តែងការគួរសម និងពិភាក្សាលើគម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញ រថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប របស់វិទ្យាស្ថានបៃតងសកលgGGGI ប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងចង់បង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប និងចង់ស្ដាប់ការណែនាំពីរដ្ឋបាលខេត្ត អំពីគម្រោងផ្សេងៗដែលពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់វិទ្យាស្ថាន ជាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងសំណល់ឱ្យមាននិរន្តិភាពផងដែរ៕