នៅរសៀលថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួម វេទិកាសាធារណៈ ស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្បទានទេសចរណ៍ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម-ភ្នំគូលែន ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងឯកឧត្តម តាំង វណ្ណថា ទីប្រឹក្សាអមក្រសួង ឯកឧត្តម អ៊ូ សេរី ទីប្រឹក្សាអមក្រសួង លោក ស៊ាន វិទូ ទីប្រឹក្សាឯកឧត្តមរដ្ឋមន្រ្តី លោក អៀ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកស្វាយលើ រដ្ឋបាលឃុំ អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុននគរគោកធ្លក ខូអិលធីឌី និងប្រជាពលរដ្ឋមកពីតំបន់ទឹកធ្លាក់ប្រាសាទក្រោលរមាស តំបន់ព្រះអង្គធំ និងតំបន់បេនឡាន សរុបចំនួន ៣៥០នាក់។ វេទិកាសាធារណៈនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ១. ផ្សព្វផ្សាយអំពីផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងលក់ដូរនៅតំបន់ទឹកធ្លាក់ប្រាសាទក្រោលរមាស តំបន់ព្រះអង្គធំ និងតំបន់បេនឡានអំពីផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នៅទីតាំងថ្មី២. ផែនការរៀបចំលំនៅដ្ឋាននៅជាប់ភូមិថ្មី ដែលជាភូមិឧបសម្ព័ន្ធនៃភូមិអន្លង់ធំ នៃឃុំខ្នងភ្នំ ៣. ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពុលបរិស្ថាន និងការប៉ះពាល់ដល់ទីតាំងបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងទីសក្ការៈបូជា ជាដើម។ល។ ជាលទ្ធផល ប្រជាពលរដ្ឋដែលបានចូលរួមវេទិកាសាធារណៈនេះបានយល់ដឹងពីផែនការ និងសារៈសំខាន់នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងបានស្នើឱ្យរៀបចំវេទិកាសាធារណៈនេះបន្តបន្ទាប់ទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ពីផែនការខាងលើ និងដំណោះស្រាយជូនប្រជាពលរដ្ឋកាន់តែច្បាស់បន្ថែមទៀត។
វេទិកាសាធារណៈ ស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្បទានទេសចរណ៍ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម-ភ្នំគូលែន
- 96
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 96
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 96
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 96
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 96
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 96
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 96
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 96
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 96
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 96
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 96
- ដោយ vannak