កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួមប្រារព្ធពិធីបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខដើម្បីបញ្ចប់ការជួញដូរមនុស្ស សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងលុបបំបាត់ការជួញដូរមនុស្ស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីអង្គភាព ស្ថាប័ន អង្គការក្រៅរាជរដ្ឋាភិបាល ពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់បានចូលរួមផងដែរ។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍គ.ខ.ប.ជ បានរាយការណ៍អំពីស្ថានភាពការអនុវត្ត និងលទ្ធផលសម្រេចបាននាពេលកន្លងមក អំពីកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ និងរបាយការណ៍ការងាររបស់រដ្ឋបាលខេត្តព្រមទាំងបានលើកឡើង អំពីអ្វីដែលនៅតែជាការព្រួយបារម្ភនោះគឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេង-ប្រវ័ញ្ច និងជួញដូរមនុស្ស។ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា យើងប្រារព្ធពិធីបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខដើម្បីបញ្ចប់ការជួញដូរមនុស្សនេះ គឺធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីស្ថានភាព និងទំនោរនៃទេសន្តរប្រវេសន៍បច្ចុប្បន្ន ដើម្បីរិះរកវិធានការក្នុងការលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍មិនប្រក្រតី គឺការជួញដូរមនុស្សខុសច្បាប់ និងរាល់ទម្រង់នៃអំពើកេងប្រវ័ញ្ចក្នុងវដ្តនៃទេសន្តរប្រវេសន៍ និងលើកកម្ពស់ ទេសន្តរប្រវេសន៍ដោយសុវត្ថិភាពឲ្យមានរៀបរយ និងស្របច្បាប់។ ម្យ៉ាងទៀត យើងត្រូវកំណត់រកបញ្ហារួម និងផ្លាស់ប្តូរមេរៀនបទពិសោធន៍ល្អៗ ក្នុងការដោះស្រាយបញ្ហាទាំងនោះ តាមរយៈការពង្រឹងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងការងារបង្ការទប់ស្កាត់ ការអនុវត្តច្បាប់ និងកិច្ចការពារជនរងគ្រោះ នៅក្នុងប្រទេសរបស់យើងឲ្យបានល្អប្រសើរថែមទៀត។ លោកជំទាវ បានបន្ថែមទៀតថា ការងារទាំងនេះ គឺដើម្បីធ្វើជាយុទ្ធនាការ បំផុសការយល់ដឹងអំពីព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលកើតមាននៅក្នុងពិភពលោក និងក្នុងព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការដាស់តឿនក្រើនរំលឹកអំពីភាពរងគ្រោះរបស់ប្រជាជនកម្ពុជា និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព៕
រដ្ឋបាលខេត្តប្រារព្ធពិធីបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខដើម្បីបញ្ចប់ការជួញដូរមនុស្ស
- 43
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 43
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 43
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 43
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 43
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 43
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 43
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 43
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 43
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 43
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 43
- ដោយ vannak