នាថ្ងៃ១៧ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តបានអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជាការពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋមកពីទូទាំង ១០ឃុំ ក្នុងស្រុកក្រឡាញ់ ស្មើនឹងចំនួន ១,០០០ គ្រួសារ និងបងប្អូនប្រជាពលរដ្ឋមកពីឃុំទាំង៦ ក្នុងស្រុកស្រីស្នំ ចំនួន ១,៤៥៤គ្រួសារ ពួកគាត់បានទទួលយកពូជស្រូវសម្រាប់ធ្វើស្ដារឡើងវិញ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រាំសសរ ចំនួន១,០០០ នាក់ទៀត បានទទួលស្បៀងអាហារផងដែរ។ ជាមួយនឹងផលប៉ះពាល់នេះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានសម្តែងការសោកស្តាយ និងចាត់ទុកថានេះជាគ្រោះមហន្តរាយដោយធម្មជាតិ ដែលធ្វើអោយមានការខាតបង់ទ្រព្យសម្បត្តិខូចខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំងមានផលប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាននៅក្នុងសហគមន៍ផងដែរ។ ឯកឧត្តម បានបន្ថែមទៀតថា ចំពោះគ្រោះមហន្តរាយដោយធម្មជាតិនេះ គឺយើងមិនបានដឹងមុននោះឡើយ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងប្រកបមុខរបបន្តទៀត ដើម្បីដោះជីវភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទៅលើអនាម័យ លើចំណីអាហារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ។ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីជួយដោះស្រាយរាល់ទុក្ខធុរៈ និងបញ្ហានានាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ដែលកន្លែលមកពួកគាត់បានជឿជាក់លើរាជរដ្ឋាភិបាល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែយកចិត្តទុកដាក់ និងនឹករលឹកជានិច្ចចំពោះបងប្អូនគ្រប់រូប គ្រប់ពេលវេលា បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលេចផងដែរ អំពីគុណតម្លៃនៃសុខសន្តិភាព ដែលកំពុងគ្របដណ្តប់លើដែនដីកម្ពុជានាពេលបច្ចុប្បន្ន អ្វីៗដែលបងប្អូនទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជា មានសន្តិភាព ហេតុនេះត្រូវរួមគ្នាថែរក្សាចំពោះសុខសន្តិភាព និងត្រូវដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសុខសន្តិភាព។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់សរុបចំនួន ១,០០០គ្រួសារ ដែលមកពីឃុំទាំង១០ នៃស្រុកក្រឡាញ់ ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលដូចខាងក្រោម៖ ១-ឃុំសំបួរចំនួន ២០០គ្រួសារ ២-ឃុំតាអានចំនួន ៤០គ្រួសារ ៣-ឃុំកំពង់ថ្កូវចំនួន ៤០គ្រួសារ ៤-ឃុំក្រឡាញ់ចំនួន ១០០គ្រួសារ ៥-ឃុំស្រណាលចំនួន ១៥០គ្រួសារ ៦-ឃុំរោងគោចំនួន ៨០គ្រួសារ ៧-ឃុំស្នួលចំនួន ៨០គ្រួសារ ៨-ឃុំក្រូចគរចំនួន ៥០គ្រួសារ ៩-ឃុំសែនសុខចំនួន ១១០គ្រួសារ ១០-ឃុំចន្លាស់ដៃចំនួន ១៥០គ្រួសារ ក៏ត្រូវបានទទួលអំណោយនាពេលនេះផងដែរ។ ដោយអំណោយទទួលបានក្នុង ១គ្រួសារ អង្ករ ២៤គ.ក មីថៃ ១កែស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ និងទឹកសុទ្ធវីតាល់ ១កែស។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការចែកស្រូវពូជចំនួន ៥០គ្រួសារ មកពីឃុំកំពង់ថ្កូវ សម្រាប់ពួកគាត់យកទៅដំាស្រូវស្តារឡើងវិញក្នុងអំឡុងពេលទឹកកំពុងស្រកជាបណ្តើរៗ និងចប់ពីកម្មវិធីនេះយើងនិងមានចែកស្រូវពូជដល់ប្រជាពលរដ្ឋក្នុងឃុំតាអានចំនួន ១០១គ្រួសារ និងឃុំក្រឡាញ់ចំនួន ២៣២គ្រួសារ ហើយយើងនិងបន្តចែកចំនួន ០៤ឃុំបន្តទៀតនៅស្រូវពូជបានដឹកមកដល់។ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះនៅស្រុកស្រីស្នំចំនួនសរុប ៥,៥៣៦ គ្រួសារ ក្នុងនោះទទួលបានស្បៀងសរុបចំនួន ២,៦៦០គ្រួសារ។ ស្បៀងដែលទទួលបានចំនួន ២,៦៦០គ្រួសារនេះ គឺសម្រាប់ចែកជូនគ្រួសារក្រីក្រ ដាច់ស្បៀង ក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ។ នៅសល់ ២,៨៧៦គ្រួសារ ពួកគាត់បានទទួលយកពូជស្រូវសម្រាប់ធ្វើស្ដារឡើងវិញ ចំនួន ១,៤៥៤ គ្រួសារ ។ ជាក់ស្ដែង ការចែកស្បៀង ជូនប្រជាពលរដ្ឋក្នុងឃុំត្រាំសសរ ចំនួន១,០០០គ្រួសារ ក្នុងនោះ៖ ១.ភូមិពង្រ ចំនួន ១៦០ គ្រួសារ ២.ភូមិបេង ចំនួន ១៥០ គ្រួសារ ៣.ភូមិស្មាច់ ចំនួន ១៥០ គ្រួសារ ៤.ភូមិធ្លក ចំនួន ១៤០ គ្រួសារ ៥.ភូមិនាងស្រោង ចំនួន ១០០ គ្រួសារ ៦.ភូមិរំដេង ចំនួន ១៥០ គ្រួសារ ៧.ភូមិព្រេច ចំនួន ១៥០ គ្រួសារផងដែរ៕
បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកក្រឡាញ់និងស្រុកស្រីស្នំចំនួន ៣ ៤៥៤ គ្រួសារ បានទទួលអំណោយពីរាជរដ្ឋាភិបាល
- 199
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 199
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 199
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 199
- ដោយ vannak
-
ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ
- 199
- ដោយ vannak
-
ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ
- 199
- ដោយ vannak
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
- 199
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 199
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
- 199
- ដោយ vannak
-
អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»
- 199
- ដោយ vannak
-
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
- 199
- ដោយ vannak