រសៀលថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំ Video Conffence សាលាខេត្ត ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត បានជួបពិភាក្សាការងារស្តីពីការប្រមូលព័ត៌មានអំពីលទ្ធផលជោគជ័យ នៃការអនុវត្តការងារសេវាសង្គមនៅរដ្ឋបាលខេត្តសៀមរាបជាមួយឯកឧត្តម សង់ ពលរិទ្ធ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងប្រតិភូក្រសួង។ នាឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបសូមអរគុណដល់ក្រសួងមហាផ្ទៃដែលបានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តដែលមានស្នាដៃឆ្នើមក្នុងការទទួលជ័យលាភីរង្វាន់ជើងឯកសេវាសង្គមលេខ ១ ដំបូងគេក្នុងប្រទេសកម្ពុជា។ ជាមួយនឹងលទ្ធផលនេះ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរដ្ឋបាលខេត្ត ជាពិសេសក្រុមការងារសេវាសង្គម ក្នុងការជ្រើសរើសគម្រោងសកម្មភាព អាទិភាព សេវាសង្គមពីបណ្តា ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប និងបានអនុម័តគាំទ្រថវិកាប្រចាំឆ្នាំសម្រាប់ប្រើប្រាស់កិច្ចការងារសេវាសង្គមទាន់ពេលវេលា។ ក្រុមប្រឹក្សាខេត្តបានដំណើរការកិច្ចប្រជុំសាមញ្ញប្រចាំខែនីមួយៗ បានទៀងទាត់ និងស្របតាមប្រតិទិន ក្នុងនោះបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ប្រចាំខែនីមួយរបស់រដ្ឋបាលខេត្ត ពាក់ព័ន្ធ និងកិច្ចការងារសេវាសង្គម និងតែងតែគាំទ្រ រាល់សំណើរ និងមតិយោបល់ការលើកឡើងរបស់ក្រុមការងារសេវាសង្គម ដើម្បីយកទៅអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ព្រមទាំងជំរុញ និងគាំទ្រ ទាំងស្មារតី និងថវិកាដើម្បីសកម្មភាពការងារសេវាសង្គមទទួលបានជ័យលាភី ឆ្នាំបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ថាជំនួបពិភាក្សានេះដែរ គឺដើម្បីចងក្រងនូវបទពិសោធន៍ក្នុងការអនុវត្តការងារសេវាសង្គម សម្រាប់ចែករំលែកដល់រដ្ឋបាលថ្នាក់ក្រោមជាតិនានា ជាពិសេសដៃគូអភិវឌ្ឍន៍ដើម្បីគៀងគរធនធានបន្តពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តការងារសេវាសង្គម ឲ្យកាន់តែល្អប្រសើរនិងទទួលបានប្រសិទ្ធផលខ្ពស់បន្ថែមទៀតក្នុងការងារគាំទ្រគម្រោងសេវាសង្គមនៃអគ្គនាយកដ្ឋានរដ្ឋបាល និងចុះប្រមូលព័ត៌មានអំពីភាពជោគជ័យរបស់រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលឃុំបាគង ដែលទទួលបានស្នាដៃឆ្នើមក្នុងការទទួលជ័យលាភីរង្វាន់ជើងឯកសេវាសង្គមលេខ ១ ដំបូងគេក្នុងប្រទេសកម្ពុជា៕
ជំនួបពិភាក្សាការងារដើម្បីប្រមូលព័ត៌មានអំពីការអនុវត្តការងារសេវាសង្គមរបស់រដ្ឋបាលខេត្តសៀមរាប ដែលមានស្នាដៃឆ្នើមក្នុងការទទួលជ័យលាភីរង្វាន់ជើងឯកសេវាសង្គមលេខ ១ ដំបូងគេក្នុងប្រទេសកម្ពុជា
- 163
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 163
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 163
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 163
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 163
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 163
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 163
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 163
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 163
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 163
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 163
- ដោយ vannak