រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ សរុបចំនួន ១ ៦៣៤ ៣៥២នាក់បានមកទស្សនាកំសាន្តនៅខេត្តសៀមរាប

ក្រោយពីជំអឺកូវីដ-១៩បានថមថយស្របតាមគោលនយោបាយចាក់ស្រោចវ៉ាក់សាំង និងគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា បានធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិបានមកកំសាន្តនៅប្រទេសកម្ពុជាមានការកើនឡើង ជាក់ស្តែងក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួន ១ ៦៣៤ ៣៥២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ១៣៤ ១៥២នាក់ កើនឡើង ២ ០៧៥,៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៦ ១៦៧នាក់ ភ្ញៀវទេចរជាតិចំនួន ១ ៥០០ ២០០០នាក់ កើនឡើង ១ ១៤៤,៤៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ១២០ ៥៥២នាក់។ដោយឡែកក្នុងរយៈពេល ១៨ថ្ងៃ(ថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា)ចុងក្រោយនេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១៧ ៤៧៨សន្លឹក ធៀបរយៈ ពេលដូចគ្នានឹងឆ្នាំ២០២១ មានការកើនឡើង ២ ៩៨៧,៩៩%។ជាមួយនឹងការកើនឡើងភ្ញៀវទេសចរនេះ ប្រជាពលរដ្ឋនឹងមានក្តីរំពឹងថានឹងមានការកើនឡើងនូវភ្ញៀវទេសចរជាបន្តបន្ទាប់បន្ថែមទៀតតាមរយៈការបើកចំហរជើងមេឃ៕

អត្ថបទទាក់ទង