នៅសាលាវិទ្យាល័យខ្វាវ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៦បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៤បន្ទប់ ចំណាយថវិកាអស់ចំនួន ៦៣,២០៤ ដុល្លារអាមេរិច ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីលោក ម៉ាក់ថូម៉ាស់ ជេននី សហស្ថាបនិករបស់អង្គការសម្រេចសុបិនកុមារកម្ពុជា លោក រ៉ូឡែន ប្រែនលី ស្ថាបនិករបស់មូលនិធិ ឌ្រីមខាច់ឆ័រ ប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណ:អភិបាលស្រុក លោក ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំគ្រប់ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្រែខ្វាវ។ជាមួយគ្នានេះលោកស្រី អភិបាលរងខេត្តក៏មានមតិស្វាគមន៍ចំពោះពិធីសម្ពោធនេះ ដោយលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតជូនដល់ក្មួយៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ។ ទន្ទឹមនឹងនេះលោកស្រី ក៏បានណែនាំ និងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ត្រូវចេះរក្សាអនាម័យបរិស្ថាន និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញគ្រួសារ សង្គម និងខ្លួនឯង៕
អគារសិក្សា ១ខ្នង ៦បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៤បន្ទប់ នៅវិទ្យាល័យស្រែខ្វាវ បានបេីកសម្ពោធដាក់ឱ្យប្រេីប្រាស់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២
- 280
- ដោយ អ៊ុក ពិស្តារ