រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំខេត្ត ជាមួយប្រតិភូវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាដើម្បីស្វែងយល់អំពីស្ថានភាពសហគ្រាសចិននិងអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប

នាព្រឹកថ្ងៃព្រហស្បតិ៍១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំ Video Cffence សាលាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានអនុញ្ញាតឱ្យ ឯកឧត្ដមបណ្ឌិត គិន តា ប្រធានវិទ្យាស្ថាន លោកបណ្ឌិត Digby James Wren ទីប្រឹក្សាវិទ្យាស្ថាន ដោយមានការចូលរួមពីលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងនិងអ្នកពាក់ព័ន្ធចូលរួមស្ដីអំពីស្ថានភាពសហគ្រាសចិននិងអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប ។ នាឱកាសនេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តក៏បានបញ្ជាក់ដែលថាការធ្វើការវិនិយោគនេះគឺដើម្បីឲកាន់តែឈានទៅមុខដើម្បីឱ្យខេត្តកាន់តែមានភាពរីកចម្រើនទៅមុខថែមមួយកម្រិតទៀត ពិសេសការនាំចេញចូលនូវផលិតផលទៅកាន់ប្រទេសនិងខេត្តដែលជាដៃគូផងដែរ ហើយធ្វើការវិនិយោគរវាងចិននិងកម្ពុជាកាន់រីកចម្រើនថែមទៀតលើគ្រប់វិស័យ។ លោក អភិបាលរងខេត្តក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជបណ្ឌិតសភាកម្ពុជា ដែលបានចូលរួមជួបពិភាក្សាពីស្ថានភាពសហគ្រាសចិននិងអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាបនិងបញ្ហាផ្សេងៗនាពេលនេះ។

អត្ថបទទាក់ទង