ប្រជាពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ចំនួន ១០០ គ្រួសារ នៅក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានទទួលស្បៀងបម្រុងទុកមានគ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា។ ការផ្ដល់ជូនស្បៀងនេះ ធ្វើឡើងនៅក្នុងសាលាស្រុកប្រាសាទបាគង ខេត្ដសៀមរាប នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមផងដែរ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក មានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោតែមួយគត់ ដែលបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម។ លោក បានបន្តថា បើទោះបីស្បៀងទាំងនេះ មិនច្រើនក៏ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពប្រជជាពលរដ្ឋបានមួយគ្រាៗ ដែលនេះ ជាការបង្ហាញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល ជាមួយគ្នានោះ កាកកបាទក្រហមកម្ពុជា ក៍តែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ថា ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគងកន្លងមក ដែលធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចនោះមានចំនួនជាង ៣០០គ្រួសារ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះមានចំនួន ១០០គ្រួសារ ដែលរងផលប៉ះពាល់ផងដែរ សម្រាប់ពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ។ លោកបន្ដទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចំពោះការចុះឈ្មោះបោះឆ្នោតនេះ គឺចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២តទៅ ដូច្នេះ សូមពុកម៉ែបងប្អូនអញ្ជើញទៅចុះឈ្មោះឲ្យទាន់ពេលវេលា៕
ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកប្រាសាទបាគងទទួលបានស្បៀងពីរាជរដ្ឋាភិបាល
- 222
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃប្រទេសហុងគ្រី បានអញ្ជេីញមកទស្សនកិច្ចជាផ្លូវការក្នុងខេត្តសៀមរាប
- 222
- ដោយ vannak
-
រដ្ឋបាលខេត្តសូមជូនដំណឹងស្តីពីការរៀបចំពិធីបុណ្យមាឃបូជា ព.ស.២៥៦៨ គ.ស.២០២៥
- 222
- ដោយ vannak
-
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាធ្វើដំណើរទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម នៅស្រុកសូទ្រនិគម
- 222
- ដោយ vannak
-
រដ្ឋបាលខត្តសូមជូនដំណឹងស្តីពីការរៀបចំកែលម្អសួនតេជោសន្តិភាព ប៉ែកខាងលិច ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប
- 222
- ដោយ vannak
-
មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំជាអ្នកសារព័ត៌មាន ឬជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតាមរូបភាពផ្សេងៗ
- 222
- ដោយ vannak
-
សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងាឆ្នាំ២០២៥របស់រដ្ឋបាលខេត្តសៀមរាប
- 222
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយ លោក Narut Soontarodom អគ្គកុងស៊ុលព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប
- 222
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 222
- ដោយ vannak
-
កិច្ចប្រជុំគាំទ្របច្ចេកទេស និងពិនិត្យមើលដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងការអនុវត្តគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
- 222
- ដោយ vannak
-
រដ្ឋបាលខត្តចេញសេចក្តីណែនាំចំនួន ៩ចំណុច ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប
- 222
- ដោយ vannak