កាលពីព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អា៊ន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមអញ្ជើញចូលរួមបជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ។ សម្តេចតេជោបានមានប្រសាសន៍ទៀត ថា ការបំពានគោលការណ៍របស់អង្គការយូណេស្កូ គឺនឹងធ្វើឱ្យតំបន់រមណីយដ្ឋានអង្គររបស់យើង ត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ និងតំបន់ដទៃទៀតរបស់អាជ្ញាធរជាតិអប្សរា គឺជាសម្រេចចិត្តមួយដ៏ឆ្លាតវៃ និងត្រឹមត្រូវបំផុតសម្រាប់ការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិយើង។ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីប្រាប់ពលរដ្ឋទាំងអស់ដែលត្រូវរើចេញពីតំបន់រមណីយដ្ឋានអង្គរថា បើអាជ្ញាធរមិនទាន់មានការរៀបចំដីថ្មីស្អាតរួចរាល់ទេ គឺកុំទាន់រើពីកន្លែងចាស់។ ហើយសម្ដេចបានបញ្ជាក់ឲ្យអាជ្ញាធរត្រូវតែរៀបចំកន្លែងថ្មីឱ្យបានស្អាតបាតសិន ទើបយកប្រជាពលរដ្ឋមក ពីព្រោះសម្ដេចមិនចង់យកប្រជាជនមកទុកចោលនោះទេ៕
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ
- 319
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃចេញសេចក្តីណែនាំ ៧ចំណុច ដេីម្បីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥។
- 319
- ដោយ vannak
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍
- 319
- ដោយ vannak
-
កិច្ចប្រជុំពិពិភាក្សាការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
- 319
- ដោយ vannak
-
សូមរួមគ្នារក្សាកុមារឱ្យមានសុខភាពល្អ! ទាំងនេះជាគន្លឹះខ្លះៗដើម្បីការពារពួកគេពីការបំពុលខ្យល់
- 319
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាអំពីយន្តការពង្រឹងសមត្ថភាពដល់បុគ្គលិករដ្ឋបាលក្រុង ស្រុក លើការអនុវត្តមុខងារវិស័យអប់រំ របស់រដ្ឋបាលក្រុង ស្រុក
- 319
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពីការពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប
- 319
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ
- 319
- ដោយ vannak
-
រដ្ឋបាលខេត្តបានបូកសរុបលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥បញ្ចប់ថ្ងៃទីមួយ
- 319
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥
- 319
- ដោយ vannak
-
“សំណេរអង្គរ” ត្រូវបានរៀបចំប្រកួតសរសេរតាមអានជាលេីកទី២
- 319
- ដោយ vannak