ព្រឹកថ្ងៃពុធ ០២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នងុភូមិពោធិ៍រីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបមានកម្មពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អនុវិទ្យាល័យពោធិ៍រីង ក្រោមអធិបតីភាព លោកស្រីម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក រ៉ូឡែន ប្រែនលី ស្ថាបនិករបស់មូលនិធិ ឌ្រីមខាច់ឆ័រ លោក ម៉ាកថូម៉ាស់ ជេននី សហស្ថាបនិករបស់អង្គការសមាគមសម្រេចសុបិនកម្ពុជា ដោយមានការអញ្ញើញចូលរួមពីលោកស្រី អភិបាលរងស្រុកជីក្រែង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រី ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ មេភូមិពាក់ព័ន្ធ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកគ្រូ-អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្សទាំងអស់។លោក ស្រីអភិបាលរងខេត្តបានថ្លែងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិដោយ កុមារ យុវជន និងមនុស្សពេញវ័យត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាស ដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព។ ជាការឆ្លើយតបទៅនឹងតម្រូវការនេះ ចំពោះវិស័យអប់រំក្នុងខេត្តយើងខ្ញុំ គឺផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់អាហារូបករណ៍ដល់កុមារ ក្នុងគ្រួសារក្រីក្រ និងបណ្តុះបណ្តាលសមត្ថភាពដល់អ្នកគ្រប់គ្រង និងគ្រូបង្រៀន ដែលជាធនធានមនុស្សស្របតាមគោលនយោបាយ នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យវិស័យអប់រំ នៅក្នុងខេត្តកាន់តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការបង្កើនល្បឿនក្នុងការសម្រេចនូវគោលដៅអប់រំជាតិ និងឈានទៅសម្រេចនូវគោលដៅសហវត្សរ៍ទាំង ៩ចំណុច នាពេលអនាគតថែមទៀត។លោកស្រីអភិបាលរងក៏បានថ្លែងអំណរអរគុណ និងកោតសរសើរ ចំពោះ អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានផ្តល់នូវសមិទ្ធផលដ៏សំខាន់ និងមានតំលៃដ៏វិសេសវិសាលនេះគឺអគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យពោធិ៍រីង ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ប្រកបដោយចិត្តសប្បុរស ក្នុងការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តរបស់យើងខ្ញុំ។ ទឹកចិត្តទាំងនេះនឹងធ្វើឱ្យយើងខ្ញុំចងចាំហើយចារជាប់ក្នុងចិត្ត ព្រមទាំងចារិកទុកជាប្រវត្តិសាស្រ្តនូវកេរ្តិ៍តំណែលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះជាប់ជានិច្ច។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅអនុវិទ្យាល័យពោធិ៍រីង ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
- 287
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃចេញសេចក្តីណែនាំ ៧ចំណុច ដេីម្បីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥។
- 287
- ដោយ vannak
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍
- 287
- ដោយ vannak
-
កិច្ចប្រជុំពិពិភាក្សាការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
- 287
- ដោយ vannak
-
សូមរួមគ្នារក្សាកុមារឱ្យមានសុខភាពល្អ! ទាំងនេះជាគន្លឹះខ្លះៗដើម្បីការពារពួកគេពីការបំពុលខ្យល់
- 287
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាអំពីយន្តការពង្រឹងសមត្ថភាពដល់បុគ្គលិករដ្ឋបាលក្រុង ស្រុក លើការអនុវត្តមុខងារវិស័យអប់រំ របស់រដ្ឋបាលក្រុង ស្រុក
- 287
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពីការពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប
- 287
- ដោយ vannak
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ
- 287
- ដោយ vannak
-
រដ្ឋបាលខេត្តបានបូកសរុបលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥បញ្ចប់ថ្ងៃទីមួយ
- 287
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥
- 287
- ដោយ vannak
-
“សំណេរអង្គរ” ត្រូវបានរៀបចំប្រកួតសរសេរតាមអានជាលេីកទី២
- 287
- ដោយ vannak