នៅព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ ស៊ូវ៉ុន នៃសាធារណារដ្ឋកូរ៉េ ដឹកនាំដោយលោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន ព្រមទាំងសហការីផងដែរ ។ លោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន បានឲ្យដឹងថា ទីក្រុងស៊ូវ៉ុន មានចំណងសម្ព័ន្ធមេត្រីភាពនឹងគ្នា ជាមួយខេត្តសៀមរាប អស់រយៈពេល១៩ឆ្នាំមកហើយ ព្រមទាំងបានកសាងនូវសមិទ្ធផលមួយចំនួន សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប សំខាន់ការបង្កើតភូមិមិត្តភាព ស៊ូវ៉ុនភ្នំក្រោម និង បានកសាងអគារសិក្សាពីថ្នាក់បឋមដល់អនុវិទ្យាល័យនៅភូមិភ្នំក្រោមទៀតផង។ លោកក៏បានលើកផងដែរ អំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងខេត្តក្រុងទាំងពីរ បានដំណើរការទៅដោយរលូន ។ ម៉្យាងទៀតដំណើររបស់ប្រតិភូនៃក្រុងស៊ូវ៉ុន ក្នុងកិច្ចពិភាក្សាពេលនេះ ដោយផ្តោតទៅលើទំនាក់ទំនងការងារគម្រោងរបស់ក្រុងស៊ូវ៉ុន មាន២គម្រោង បន្ទាប់ពីគម្រោងអភិវឌ្ឍន៍នៅភូមិ មិត្តភាពស៊ូវ៉ុនភ្នំក្រោម ក៏សូមឲ្យរដ្ឋបាលខេត្តសៀមរាប រកនូវទីតាំងតំបន់គម្រោងទី២ របស់ស៊ូវ៉ុន ដោយមិនឲ្យឆ្ងាយពីក្រុងសៀមរាបនោះឡើយ។ លោកក៏បានឲ្យដឹងទៀតថា គម្រោងនេះគឈទាក់ទងទៅនឹងវិស័យទេសចរណ៍ , អនាម័យ ,អប់រំ សុខាភិបាល និង វិស័យផ្សេងៗទៀតផងដែរ ។ លោកក៏បានសុំឲ្យរដ្ឋបាលខេត្តសៀមរាប ធ្វើការជ្រើសរើសកំណត់ទីតាំង ដើមី្បក្រុមការងាររបស់ក្រុងស៊ូវ៉ុនចុះធ្វើការសិក្សាលម្អិតលើគម្រោង ព្រមទាំងធ្វើការជ្រើសរើសមន្ត្រីយកទៅបណ្តុះបណ្តាល នៅប្រទេសកូរ៉េ អំពីជំនាញបច្ចេកទេស ចំពោះលើការចំណាយគឺ ភាគីកូរ៉េ ជាអ្នកធានារ៉ាប់រងទាំងស្រុង ។ ក្នុងនោះដែរប្រតិភូនៃក្រុងស៊ូវ៉ុនក៏បានគូសបញ្ជាក់ថា ទោះបីនៅលើពិភព លោក បានជួបនូវវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ចំពោះការទំនាក់ទំនងសហប្រតិបត្តិការរវាងក្រុង ខេត្តទាំងពីរ ក៏នៅមានការទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានផ្តល់នូវសម្ភារៈ បរិក្ខា និង ស្បៀងអាហារ សម្លៀកបំពាក់ជូនដល់ប្រជាពលរដ្ឋ នៅក្នុង ភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោមជាប្រចាំ តាមរយៈអង្គការ Happi Cams ប្រចាំនៅកម្ពុជា ។ លោក យុន លីនណេ អភិបាលរងខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រុងសម្ព័ន្ធមេត្រី ដែលតែងមានទំនាក់ទំនងល្អនឹងគ្នាក្នុងរយៈពេល១៩ឆ្នាំមកនេះ ព្រមទាំងបានកសាងនូវសមិទ្ធផលជាច្រើន សម្រាប់ប្រជាពលរដ្ឋកម្ពុជា សំខាន់លើវិស័យអប់រំ សុខាភិបាល និង បរិស្ថាន។ ម៉្យាងទៀតក្នុងសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ យើងបានកសាងនូវភូមិមិត្តភាព ព្រមទាំងសមទ្ធិផលមួយចំនួន មានផ្លូវថ្នល់ អគារសិក្សា ពីថ្នាក់បឋមសិក្ស និង អនុវិទ្យាល័យ ព្រមទាំងបានបញ្ចុះក្រុមគ្រូពេទ្យមកធ្វើការព្យាបាលជូនប្រជាពលរដ្ឋ និង ផ្តល់នូវជាស្បៀងអាហារ សម្លៀកបំពាក់ និង សម្ភារៈសិក្សាដល់សិស្សានុសិស្ស និង សាងសង់បង្គន់អនាម័យជាដើម។ លោកក៏បានបញ្ជាក់ជូនដល់ប្រតិភូផងដែរថា ចំពោះការ រកតំបន់ទីតាំងក្នុងការអនុវត្តគម្រោងស៊ូវ៉ុនទី២ និង ការបញ្ជូនមន្ត្រីទៅធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ព្រមទាំង ការជួសជុលអគារសិក្សា និង បញ្ហាកង្វះគ្រូបង្រៀននោះ លោកនឹងលើកយកទៅដាក់ជូនគណៈអភិបាលខេត្ត ដើមី្បធ្វើការ ប្រជុំសម្រេចផងដែរ៕
ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តជាមួយក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន
- 178
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 178
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 178
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 178
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 178
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 178
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 178
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 178
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 178
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 178
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 178
- ដោយ vannak