ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបគោលនយោបាយ បទដ្ឋានគោលការណ៍ណែនាំ នីតិវិធីស្មុំកូនក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស ក្រោមអធិបតីភាព ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក លោកស្រី តំណាងក្រសួងស្ថាប័ន មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុកចំនួន០៦ និងអង្គការដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប។ នៅក្នុងកិច្ចស្វាគមន៍ លោកស្រី យូ សុភាអភិបាលរង បានថ្លែងថា កន្លងមកតាមរយៈ ការអនុវត្តផ្ទាល់របស់មន្រ្តីផ្តល់សេវាសាធារណៈ បានជួបប្រទេះនូវបញ្ហាមួយចំនួន ក្នុងការផ្តល់សេវាសាធារណៈលើការផ្តល់ជូនសំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ពាក់ព័ន្ធនឹងគ្រួសារដែលបានយកកូនអ្នកដទៃមកចិញ្ចឹម ឬ ការរើសយកកុមារដែលត្រូវបានគេបោះបង់ចោលមកចិញ្ចឹម ដោយពុំទាន់មានការចេញជាលិខិតបទដ្ឋានណាមួយ ដែលបានបញ្ជាក់ថាគាត់មានសិទ្ធិគ្រប់គ្រាន់ ក្នុងការទទួលស្គាល់ថាជាកូនចិញ្ចឹមរបស់ពួកគេ ពីអាជ្ញាធរ ឬមន្រ្តីជំនាញឱ្យមានភាពច្បាស់លាស់នោះទេ ដែលជាការពិបាកសម្រាប់មន្រ្តីអត្រានុកូលដ្ឋានក្នុងការផ្តល់ជូនសំបុត្រកំណើត ឬបញ្ជាក់កំណើតដល់កុមារ។លោកស្រីបានបន្តទៀតថាឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តទាំងច្បាប់ជាតិ អន្តរជាតិ ព្រមទាំងមានគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិ និងសេចក្តីណែនាំជាច្រើន ដល់គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលផងដែរនោះ ដើម្បីធ្វើការការពារផលប្រយោជន៍ឧត្តមប្រយោជន៍ និងការគោរពសិទ្ធិរបស់កុមារ ។ បន្ថែមពីនោះរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័ន និងអង្គការដៃគូដែលមានសមត្ថកិច្ច តែងតែបានធ្វើការបណ្តុះបណ្តាលអំពីការអនុវត្តតួនាទីភារកិច្ច ការទទួលខុសត្រូវទៅលើកិច្ចការពារកុមារ និងការផ្តល់ជាឧត្តមប្រយោជន៍នានាទៅដល់កុមារ ដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានជាដើម។ ជាក់ស្តែងដូចជាការផ្តល់វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាបានយកចិត្តទុកដាក់ខ្ពស់ និងបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះបញ្ហានៅក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងនីតិវិធីស្មុំកូននេះតែងម្តងសម្រាប់ធ្វើការឆ្លើយតបទៅនឹងការផ្តល់សេវាឱ្យបានត្រឹមត្រូវតាមនីតិវិធី និងទាន់ពេលវេលា ពិសេសសម្រាប់កុមារត្រូវបានគ្រួសារចិញ្ចឹមយកមកចិញ្ចឹម និងមានអត្តសញ្ញណ (សំបុត្រកំណើត) និងបានចូលរៀនដោយមានឯកសារគ្រប់គ្រាន់ ដែលទាំងនេះគឺជាសិទ្ធិរបស់ពួកគេត្រូវតែទទួលបានជាដាច់ខាត។លោកស្រីអភិបាលរងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានសហការជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីជំរុញ និងលើកកម្ពស់កិច្ចការពារកុមារនៅក្នុងខេត្តសៀមរាប ដល់មន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធលើការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវ លើការងារស្មុំកូនក្នុងប្រទេស និងការស្មុំកូនអន្តរប្រទេស។ ហើយលោកស្រីសង្ឈឹមថា វគ្គបណ្តុះបណ្តាលរយៈពេលពេញពីរថ្ងៃនេះ លោក លោកស្រី ដែលជាមន្រ្តីនៅក្នុងខេត្តសៀមរាបទាំង ០៦ ក្រុង ស្រុក ដែលបានអញ្ជើញចូលរួម នឹងទទួលបាននូវធាតុចូល និងយល់ដឹងកាន់តែច្បាស់អំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
វគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបគោលនយោបាយ បទដ្ឋានគោលការណ៍ណែនាំ នីតិវិធីស្មុំកូនក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស
- 256
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ពិធីប្រកាសជ័យលាភីប្រកួតខ្លែងនៅសៀមរាបផ្នែកខ្លែងឯកដែលបានចូលរួមប្រកួតអស់រយ:ពេលបីថ្ងៃកន្លងមកនេះ
- 256
- ដោយ vannak
-
ឧបករណ៍បាញ់ទឹកតាមចង្វាក់ភ្លេងត្រូវបានក្រុមការងារបច្ចេកទេសបានរៀបចំតម្លេីងនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
- 256
- ដោយ vannak
-
សូមគោរពអញ្ជេីញបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមទស្សនាព្រឹត្តិការណ៍បង្ហេីរខ្លែងឯកខ្មែរ និងខ្លែងសេរី នៅអាកាសយាដ្ឋានអន្តរជាតិសៀមរាប(ចាស់)ឱ្យបានច្រេីនកុះករ ដែលជាថ្ងៃបិទបញ្ចប់ និងប្រកាសជ័យលាភី
- 256
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទាង អេង ទៀសីហា ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 256
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 256
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកជំទាវ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 256
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសអប់អរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 256
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 256
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 256
- ដោយ vannak
-
សារលិខិតជូនពរ យេីងខ្ញុំសូមគោរពជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភៅ តឿន ទៀបាញ់ ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥
- 256
- ដោយ vannak