ព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ត បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារអង្គភាពប្រឆាំអំពើពុករលួយ ដែលដឹកនាំដោយ ឯកឧត្តម សំរិទ្ធ សុវណ្ណរ៉ា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងសមាជិកអមដំណើរ ដើម្បីពិនិត្យស្ថានភាពមណ្ឌលប្រឡង និងជ្រើសរើសអ្នកអង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់អង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកសេនាធិការងកងរាជអាវុធហត្ថខេត្ត តំណាងមន្ទីរសុខាភិបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ និងមន្ត្រីពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ គឺដើម្បីឱ្យការប្រឡងប្រពឹត្តទៅប្រកបដោយភាពប្រក្រតី មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានល្អ តាមមណ្ឌលប្រឡងនីមួយៗ ធានាបាននូវយុត្តិធម៌ជូនបេក្ខជន និងមាតាបិតា ឬអាណាព្យាបាលរបស់បេក្ខជន ថែរក្សាការពារសុខសុវត្ថិភាពជូនបេក្ខជន គណៈមេប្រយោគ ទប់ស្កាត់បាតុភាពមិនប្រក្រតីនានាក្នុងដំណើរការប្រឡង ព្រមទាំងជួយសម្រួលចរាចរណ៍ដល់បេក្ខជនដែលធ្វើដំណើរទៅមណ្ឌលប្រឡង និងត្រូវចាត់តាំងក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ នៅតាមមណ្ឌលប្រឡងដើម្បីត្រៀមជួយសង្គ្រោះបន្ទាន់ ក្នុងករណីបេក្ខជនកើតមានបញ្ហាផ្សេងៗ ក្នុងអំឡុងពេលត្រូវចូលរួមប្រឡង និងត្រូវត្រៀមសម្ភារបរិក្ខាពេទ្យដើម្បីចាំសង្គ្រោះបន្ទាន់ពេលមានបេក្ខជនមានបញ្ហាសុខភាពផងដែរ។សូមបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ខេត្តសៀមរាប មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដែលមាន ១៤មណ្ឌល ស្មើនឹង ៤២១បន្ទប់ មានបេក្ខជនសរុប ១០៥០៧នាក់៕
អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់ក្រុមការងារចុះមកទំនាក់ទំនងការងារជាមួយអាជ្ញាធរខេត្ត ដើម្បីពិនិត្យស្ថានភាពមណ្ឌលប្រឡង និងផ្តល់កិច្ចសហការក្នុងការដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- 134
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ក្នុងខេត្តសៀមរាប សាទរយ៉ាងឱឡារឹកចំពោះការដាក់ រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 134
- ដោយ vannak
-
កិច្ចប្រជុំស្ដីពីការវិភាគស្ថានភាព និងរៀបចំគម្រោងអាទិភាពផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីគ្រាំរំកិល និងផែនការយុទ្ធសាស្តថវិការដ្ឋបាលខេត្តឆ្នាំ២០២៤-២០២៦
- 134
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរ
- 134
- ដោយ vannak
-
កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បង្កើនការល្បាត ពេលថ្ងៃ-យប់ ដេីម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងសៀមរាប
- 134
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស «រមណីយដ្ឋាន ប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។
- 134
- ដោយ vannak
-
ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំបច្ចេកទេសដើម្បីប្រមូលធាតុចូល សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ
- 134
- ដោយ vannak
-
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, ថ្ងៃទី១៧ កញ្ញា ២០២៣
- 134
- ដោយ vannak
-
សូមអបអរសាទរការដាក់រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 134
- ដោយ vannak
-
កិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- 134
- ដោយ vannak
-
កិច្ចប្រជុំកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បង និងទីតាំងដំឡើងម៉ាស៊ីន
- 134
- ដោយ vannak