នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម Paul Dubrule ស្ថាបនិករូបបករណ៍ នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ឯកឧត្តមបណ្ឌិត ពេជ្រ សោភណ្ឌ័ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប ព្រមទាំងសហការី នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូលជាច្រើននាក់ផងដែរ។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ ថ្លែងថា យុវជនរាប់ពាន់នាក់ រាប់ពាន់គ្រួសារ រាប់ពាន់អាជីវកម្ម ទេសចរណ៍ បានទទួលប្រយោជន៍ដោយផ្ទាល់ពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ដែលទាំងនេះ គឺកើតចេញពីបេះដូង និងទឹកចិត្តសប្បុរសរបស់លោកប៉ូល ឌុយ ប្រ៊ូល និង គ្រួសារផ្ទាល់តែម្តង។ គិតមកដល់បច្ចុប្បន្ន តាមការឲ្យដឹងរបស់សាលា លោក ប៉ូល ឌុយប្រ៊ីល និងគ្រួសារ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនប្រមាណជាង ៩ លានដុល្លារអាមេរិក និងគៀងគរអង្គាសពីសប្បុរជន បានប្រមាណជាង ៦ លានដុល្លារ សរុបនៃការឧបត្ថម្ភ មានប្រមាណជាង ១៥ លានដុល្លារ ។ ឯកឧត្តមបានកោតសរសើរដល់ថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័ន ពាក់ព័ន្ធ និង ឈានមុខគេក្នុងតំបន់អាស៊ាន ដែលបានចូលរួមផ្ដល់ការបណ្តុះបណ្តាលតាម ស្ដង់ដាអាស៊ាន បានយ៉ាងមានប្រសិទ្ឋភាព ហើយសិស្សជាង ៦ពាន់នាក់។ ទន្ទឹមនឹងវិធាននានាដាក់ចុះដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយ ផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ឋបានអនុវត្តនូវ ផែនទីចង្អុលផ្លូវ ស្តីពីការស្តារនិងលើកស្ទួយទេសចរណ៍ ក្នុងអំឡុង និងក្រោយ វិបត្តិកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព ។ ជាក់ស្តែង សម្រាប់រយៈពេល ១០ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ១, ៥៧ លាននាក់ កើនឡើង ៨៨១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ រីឯភ្ញៀវ ទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង ១០,៨៦លាននាក់ កើនឡើង ក្នុងអត្រា ២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ឯកឧត្តម Paul Dubrule ស្ថាបនិករូបបករណ៍ នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បានលើកពីគោលបំណងនៃកិច្ចប្រជុំ ក្នុងការត្រួតពិនិត្យពីលទ្ធផលនៃការងារអនុវត្តបានក្នុងរយៈពេល២០ឆ្នាំមកនេះ ព្រមទាំង ដើមី្បធ្វើការអបអរសាទរខួបលើកទី២០ នៃការបង្កើតសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ដើម្បីគាំទ្រដល់ការអប់រំ និង ការអភិវឌ្ឍន៍យុវជនកម្ពុជា សំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញផ្សេងៗ នៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ពេជ្រ សោភ័ណ្ឌរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ដែលបានយកចិត្តទុកដាក់ អនុវត្តការងារកន្លងមក សំខាន់ក្នុងការចូលរួមលើកស្ទួយនូវក្នុងវិជ្ជា ជីវៈទេសចរណ៍ បានល្អប្រសើរ ។ ឯកឧត្តម បានបញ្ជាក់ថា សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បានផ្តល់នូវចំណេះដឹង ការងារដល់យុវជនកម្ពុជា និង បានខិតខំបណ្តុះបណ្តាលក្នុងរយៈពេល២០ឆ្នាំមកនេះ ជួយដល់យុវជនកម្ពុជាយ៉ាងច្រើនក្នុងការប្រកបរបស់ចិញ្ចឹមក្រុមគ្រួសារ សំខាន់លើការបណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ និង ជំនាញជាច្រើនទៀតក្នុងវិស័យទេសចរណ៍ ។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ស្មោះរបស់ឯកឧត្តម Paul Dubrule និងលោកជំទាវ ដែលបានបង្កើតនូវសាលាវិជ្ជាជីវៈនេះឡើង ក្នុងការជួយលើវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងសហការីបានខិតខំយកនូវចំណេះដឹងចែករំលែក ធ្វើការបណ្តុះបណ្តាលដល់យុវជនកម្ពុជា សំខាន់បាន ជួយផ្តល់នូវអាហារូបករណ៍ ដល់សិស្សក្រីក្រ នៅតាមតំបន់ជនបទ តាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា បានមកចូលរៀនវិជ្ជាជីវៈ លើវិស័យសណ្ឋាគារ ទេសចរណ៍ និង ជំនាញផ្សេងៗទៀត ៕
សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បានប្រារព្ធពិធីខួបទី ២០ឆ្នាំនៅសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ខេត្តសៀមរាប បានប្រារព្ធពិធីខួបទី ២០ឆ្នាំរបស់ខ្លួន
- 184
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ក្នុងខេត្តសៀមរាប សាទរយ៉ាងឱឡារឹកចំពោះការដាក់ រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 184
- ដោយ vannak
-
កិច្ចប្រជុំស្ដីពីការវិភាគស្ថានភាព និងរៀបចំគម្រោងអាទិភាពផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីគ្រាំរំកិល និងផែនការយុទ្ធសាស្តថវិការដ្ឋបាលខេត្តឆ្នាំ២០២៤-២០២៦
- 184
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរ
- 184
- ដោយ vannak
-
កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បង្កើនការល្បាត ពេលថ្ងៃ-យប់ ដេីម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងសៀមរាប
- 184
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស «រមណីយដ្ឋាន ប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។
- 184
- ដោយ vannak
-
ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំបច្ចេកទេសដើម្បីប្រមូលធាតុចូល សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ
- 184
- ដោយ vannak
-
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, ថ្ងៃទី១៧ កញ្ញា ២០២៣
- 184
- ដោយ vannak
-
សូមអបអរសាទរការដាក់រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 184
- ដោយ vannak
-
កិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- 184
- ដោយ vannak
-
កិច្ចប្រជុំកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បង និងទីតាំងដំឡើងម៉ាស៊ីន
- 184
- ដោយ vannak