
លោកស្រី យូ សុភា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យសម្តេចនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។
លោកស្រីអភិបាលរងខេត្ត ក៏បានដាក់នូវផែនការ ដល់រដ្ឋបាលក្រុង កងកម្លាំងទាំង៣ និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវចាត់ចែងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និង មន្ទីរសុខាភិបាល សហការជាមួយរដ្ឋបាលក្រុងត្រូវរៀបចំទីតាំងជាក់លាក់ណាមួយនៅមូលដ្ឋានសម្រាប់ការធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រះរាជពិធីនេះផងដែរ ។ ម៉្យាងទៀតសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ ត្រូវសហការដឹកនាំរៀបចំពិនិត្យដោយហ្មត់ចត់ទៅលើសម្ភារៈ និង មធ្យោបាយដឹកនាំក្បួនគណៈប្រតិភូតាមគោលដៅឱ្យបានច្បាស់លាស់ ។ រដ្ឋបាលក្រុងត្រូវជំរុញឱ្យប្រជាពលរដ្ឋរក្សាអនាម័យ បរិស្ថាននៅអមសង្ខាងផ្លូវ និងត្រូវចូលរួមទាំងអស់គ្នាក្នុងការធ្វើអនាម័យ និង ថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនានាត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយល្អផងដែរ ៕