
ទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជាយុទ្ធនាការបំផុសការយល់ដឹងអំពីព្រឹត្តការណ៍ និងស្ថានភាពដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលបាននឹងកំពុងកើតមាននៅក្នុងពិភពលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការដាស់តឿនក្រើនរំលឹកអំពីភាពរងគ្រោះ របស់ប្រជាជនកម្ពុជា និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងបង្ហាញអំពីការបេ្តជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព និងគ្រប់ទម្រង់។ ការប្រារព្ធទិវាជាតិ១២ធ្នូ គឺជាយុទ្ធនាការរួមគ្នា ក្នុងការបង្កើននូវប្រព័ន្ធសុវត្ថិភាព សម្រាប់ការពារប្រជាពលរដ្ឋឱ្យរួចផុតពីភាពរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងទស្សនវិស័យ បន្តរក្សាសន្តិភាព សមភាព យុត្តិធម៌ និងការអភិវឌ្ឍុ៕