កាលពីរសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៣ នៅសាលាស្រុកក្រឡាញ់ត្រូវបានរៀបចំពិធីប្រកាសលោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិវរៈមន្ត្រី ថ្នាក់លេខ១ ចូលកាន់តំណែងជាអភិបាលស្រុកក្រឡាញ់ ជំនួសលោកស្រី ម៉ននី រងី្ស អតីតអភិបាលស្រុក ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាបក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក នាឱកាសនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកក្រឡាញ់ ដែលបានរួមសាមគ្គីគ្នាក្នុងការកសាងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្តមបានស្នើដល់ លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុក ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជម្រុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ឱ្យបានគ្រប់ៗគ្នាតាមដូសបន្តបន្ទាប់ និង ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ម្យ៉ាងទៀតត្រូវខិតខំបន្តទៀតចំពោះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ដោយជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និង ខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ សំដៅរួមគ្នាធានាឲ្យបាននូវប្រក្រតីភាព នៃការងារគ្រប់វិស័យទូទាំងស្រុក ដើម្បីឱ្យរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីធានាបានកំណើនសេដ្ឋកិច្ច និងឈានទៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ឯកឧត្តម បានបញ្ជាក់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការទាំងអស់ខាងលើ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និង ភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ម៉្យាងទៀតក៏ត្រូវបង្ក្រាបឲ្យខាងតែបាននូវបទល្មើសគ្រឿងញៀន ក្មេងទំនើងក្នុងមូលដ្ឋាន និង បង្កើនការដាក់ស្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺតាមដងផ្លូវ ក្នុងការបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងជំរុញប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណជិតហូសសុពលភាព ទៅធ្វើថ្មីនៅតាមបណ្តាប៉ុស្តិ៍នគរបាលតាមឃុំ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ត្រូវរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត គឺត្រូវធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការសាលាស្រុកឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និងត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ៕
ពិធីផ្ទេរភារកិច្ច និង ប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប
- 209
- ដោយ vannak
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 209
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 209
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 209
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 209
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 209
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 209
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 209
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 209
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 209
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 209
- ដោយ vannak