
លោក អភិបាលរងស្រុកបានបញ្ជាក់ថាក្រោយពីជំនន់ទឹកភ្លៀងពីចាប់ពីខែកញ្ញាដល់ខែតុលា ឆ្នាំ២០២២ បានធ្វេីឱ្យស្រូវនៅឃុំជ្រោយនាងងួនចំនួន១.០១៣ហិចតារងការខូចខាត។ បន្ទាប់ពីទឹកបានស្រក ក្រុមការងារគ្រប់គ្រងគ្រោះមហន្តាយថ្នាក់ជាតិនិងថ្នាក់បានផ្តល់ពូជស្រូវចំនួន១១១,៥០តោន ដេីម្បីចែកជូនប្រជាពលរដ្ឋក្នុងការស្តារឡេីងវិញ។
ជាមួយនឹងការស្តារឡេីងវិញរបស់កសិករភូមិជ្រោយនាងងួននេះ ឃេីញថាស្រូវទទួលលទ្ធផលល្អប្រសើរដែលធ្វេីនឹងទទួលផលបានច្រេីនផងដែរ។ ទន្ទឹមនឹងនេះ ប្រជាកសិករក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសឯកឧត្តម អភិបាលខេត្តដែលបានចុះមកពិនិត្យផ្ទាល់ និងជួយដោះស្រាយបានទាន់ពេលវេលា៕