
លោក ហ្វីលីព កៅ ប្រធានសមាគមន៍ក្លឹបទេសចរណ៍ខេត្តសៀមរាប ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺអនុលោមតាមយុទ្ធសាស្ត្រ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ ២០២១-២០៣០ ខេត្តសៀមរាបដែលបានដាក់សម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តប្រកបដោយនិរន្តរភាព និង បរិយាបន្នក្នុងអត្ថន័យ រួមចំណែកលើកកម្ពស់និងសំរេចចក្ខុវិស័យមួយនេះ ដោយយោងលើភាពចាំបាច់ក្នុងការស្ដារឡើងវិញនូវវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡៀង។ ម្យ៉ាងទៀតក៏ជាការជំរុញអោយមានចលនាទេសចរណ៍ផ្ទែក្នុងនិងអន្តរជាតិឡើងវិញ តាមរូបមន្ត “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ពីគ្រប់ភាគីពាក់ព័ន្ធស្រមតាមគោលការណ៍ Public Private Partnership និងចាប់ផ្តើមអនុវត្តផែនការផ្សេងៗទៀត ក្រោមបរិបទ Visit Cambodia Year 2023 សម្រាប់ចូលរួម ផ្សព្វផ្សាយ គាំទ្រកម្ពុជា ជាម្ចាស់ផ្ទះ លើកទី៣២ SeaGames និង ទី១២ ASEAN ParaGames “ ក្រោមស្មារតីនៃយុទ្ធនាការ” ទស្សនាស្រុកយើង កម្ពុជាស្អាត ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ។
លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា វិស័យស្រូវអង្ករនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចជាតិ ដែលបានធ្វើការនាំចេញអង្ករក្នុងឆ្នាំកន្លងទៅបានចំនួនជាង ៦៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤១៨ លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញស្រូវបានចំនួនជាង ៣.៤លានតោនស្រូវ ដែលគិតជាទឹកប្រាក់បាន ចំនួនជាង ៨៨១លានដុល្លារសហរដ្ឋអាមេរិក ដែលសរុបទាំងការនាំចេញអង្ករ និងស្រូវបានទឹកប្រាក់សរុប ប្រមាណជាង ១ពាន់២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដែលជាចំណែកមួយយ៉ាងសំខាន់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។ លោកបានបន្តាក្រោមការដឹកនាំដ៏ប៉ិនស្រសព្វ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យកម្ពុជាធ្លាប់ជាប្រទេសដែលខ្វះខាតស្បៀង ក្លាយជាប្រទេសដែលមានអតិរេកស្រូវប្រមាណជាង ៥លានតោន។
លោក ពិន ប្រាកដ តំបន់សៀមរាប-អង្គរ គឺជាក្បាលម៉ាស៊ីនរុញកំណើនទេសចរណ៍កម្ពុជា ដោយអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន» ស្របតាមគន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្រ្ត ដែលទាមទារឱ្យមានការអនុវត្តតាមការចង្អុលទិសរបស់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។ លោកបានបន្ថែមទៀតថា ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់ពិភពលោក នៅក្នុងខេត្តសៀមរាប តាមរយៈបរវកញ្ញាចក្រវាលទាំង ២៦ប្រទេសនាពេលនេះ គឺបានបង្ហាញពីការផ្សារភ្ជាប់រវាងវិស័យកម្មសិកម្ម និងវិស័យទេសចរណ៍ ដែលជួយបំពេញឱ្យគ្នាទៅវិញទៅមក ហើយយើងជឿជាក់ថា តាមរយៈកម្មវិធីនេះក៏នឹងបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាវិស័យស្រូវអង្ករកម្ពុជាយើងឱ្យមានការទទួលស្គាល់ និងមានអ្នកប្រើប្រាស់កាន់តែច្រើនឡើងនៅទូទាំងពិភពលោក តាមរយៈបរវកញ្ញាចក្រវាឡទាំង២៦ប្រទេស។ សូមជម្រាថា ព្រឹត្តិការណ៍បុណ្យអង្ករលើកដំបូងនៅខេត្តសៀមរាបនេះ មានការតាំងបង្ហាញពិព័ណ៌ស្រែនិងរូបភាពជាមួយនឹងស្តង់លក់ផលិតផលផ្សេងៗជាង៣០០ស្តង់ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់ និងមានការប្រគុំតន្ត្រីកម្សាន្តសប្បាយទៀតផង៕
+23