
ថ្លៃងក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណចំពោះអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានផ្តល់ជូនផ្លូវ១ ខ្សែនេះជូនប្រជាពលរដ្ឋចំនួន ៥ ឃុំ នៃស្រុកក្រឡាញ់ ដែលផ្លូវមួយខ្សែនេះ នឹងចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗបានងាយស្រួល ឆាប់រហ័ស និង ចំណាយតិច ដែលកត្តានេះ នឹងរួមចំណែក លើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយនឹង សមិទ្ធផលនេះ សូមអំពាវនាវដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ សូមជួយថែរក្សា និងការពារផ្លូវ នេះឱ្យបានល្អ ដោយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ដើម្បីសុវត្ថិភាព និងបញ្ជៀសនូវ ការឆាប់ខូចផ្លូវដោយសារការដឹកជញ្ជូនលើសទំងន់ណាមួយដោយខានតែបាន។ ពិធីបើកការដ្ឋាននេះរៀបចំនៅបរិវេណវត្តរតន:មុន្នីរោងគោ ហៅវត្តរោងគោ ស្ថិតនៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។