
មានប្រសាសន៍សំណេះសំណាលជាមួយបងស្រីម្ចាស់ផ្ទះ និងលោកតា លោកយាយ អ៊ំពូមីង ក្នុងឱកាសនេះលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលជានិច្ចកាលតែងគិតគូរខ្ពស់បំផុត អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ លោកជំទាវបន្តថា ផ្ទះមនុស្សធម៌ទី៨៤នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សេង ពិចិត្រ និងលោកជំទាវ ស ថាណាឌី តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ជានិច្ចកាលឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែងតែបរិច្ចាគ និងចែករំលែកនូវធនធានផ្ទាល់ខ្លួន បង្ហាញនូវក្ដីស្រាលាញ់ ក្ដីអាណិតអាសូរ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍។ សន្ដានចិត្តដ៏សប្បុរសធម៌នេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សប្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
នាឱកាសនេះដែរលោកជំទាវបានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជារដូវប្រាំងក្កៅហួតហែង សូមមេត្តាប្រុងប្រយ័ត្នចំពោះ ភ្លើងចង្ក្រាន ភ្លើងធូប ភ្លើងទៀនជាដើម។ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ។ ម្យ៉ាងវិញទៀតជំងឺកូវីដ-១៩ និងជំងឺផ្ដាសាយបក្សី នៅតែជាក្ដីបារម្ភ ដែលចាំបាច់តម្រូវឱ្យយើងគ្រប់គ្នាអនុតន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងរាជារដ្ឋាភិបាល គឺ ៣កុំ និង៣ការពារ ដើម្បីអាចចៀសផុតពីការឆ្លងជំងឺដ៏សាហាវនេះ។ ហើយក៏បាន អំពាវនាវដល់ លោកយាយ លោកតា អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារម្ចាស់ផ្ទះមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ខ្នើយ២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល ព្រមទាំងសូឡា និងអំពូល១ឈុត។
សម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន៤០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៤ម៉ឺនរៀល៕