
បន្ទាប់ពីឯកឧត្តម ទៀ សីហា ប្រកាសបើកកិច្ចប្រជុំ និងការពិនិត្យកូរ៉ុម ព្រមទាំងពិនិត្យ អនុម័តលើរបៀបវារៈរួចមក ក្នុងនោះអង្គប្រជុំទាំងមូលបានអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ (ចាប់ពីខែកុម្ភៈ ២០២៣ដល់ខែធ្នូ២០២៣) និងការផ្តល់យោបល់ ស្តីពីការផ្សព្វផ្សាយ និង ជម្រុញយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងខេត្តសៀមរាប ព្រមទាំងបានត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយ នូវរាល់សំណួរ និង សំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ។
ឯកឧត្តម ទៀ សីហា រាល់បញ្ហាទាំងឡាយដែលនៅសេសសល់មន្ទីរ អង្គភាពមានការពាក់ព័ន្ធត្រូវយកបញ្ហាទាំងនេះទៅអនុវត្ត ដោះស្រាយតាមនីតិវិធី ហេីយរាល់កបញ្ហាត្រូវស្វែងរកនូវវិធានការ ក្នុងការសម្របសម្រួល និង ដោះស្រាយរបស់ខ្លួនឱ្យអស់លទ្ធភាព ហេីយត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព។ ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា បានដាក់នូវវិធានការ និងផ្តល់នូវអនុសាសន៍មួយចំនួនជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយរាល់វិវាទដល់ប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរក្រុង ស្រុក មានកិច្ចសហការគ្នាជាមួយឃុំ សង្កាត់ ធ្វើពន្យល់ណែនាំដល់ប្រជាពលរដ្ឋនូវរាល់បញ្ហាដែលបងប្អូនបានលើកឡើងកន្លងមក ត្រូវបានមន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វើការដោះស្រាយបានជាបណ្តើរៗ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានដាក់នូវវិធានការក្តៅ ចំពោះបញ្ហាមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ដែលបង្កឱ្យកគាត់មានការថ្នាំថ្នាក់នឹងរាជរដ្ឋាភិបាល៕