
ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកស្រី ម៉ននី រង្សី ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលស្រុកប្រាសាទបាគង ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំ ធ្វើឲ្យវិស័យអប់រំក្នុងខេត្តមានការរីកចម្រើនកាន់តែឆាប់រហ័ស ស្របតាមគោលនយោបាយនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ លោកស្រីក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បន្តយកចិត្តទុកដាក់លើការកែលម្អគុណភាពអប់រំ មានស្មារតីទទួលខុសត្រូវប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាសសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងចតុស្តម្ភទាំងបួនរបស់វិស័យអប់រំជាតិ និងសេចក្តីត្រូវការនៃការអភិវឌ្ឍប្រទេស ឆ្ពោះទៅរកភាពរុងរឿងរីកចម្រើនទូទាំងសកលលោក៕