
នាឱកាសនេះដែរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្សេងៗ ស្របពេលដែល ឯកឧត្តម និងគណៈប្រតិភូ ត្រូវចូលរួមព្រះរាជពិធីចម្រើនព្រះជន្មាយុ ព្រះករុណា ព្រះចៅអធិរាជជប៉ុន នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ។