ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រទូទាំងខេត្តសៀមរាប ពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយមានឧបទ្ទវហេតុអគ្គិភ័យឆាបឆេះ ព្រះរាជដំណាក់ តូច នៃព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២:០៥នាទីយប់។ ជាមួយនឹងការឆាបឆេះព្រះរាជដំណាក់តូចនេះ អាជ្ញាធរ និងសមត្ថកិច្ចបានសហការជាមួយមន្ត្រីគ្រប់គ្រងព្រះរាជដំណាក់បានអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៣៥រថយន្ត ហើយនៅវេលាម៉ោង ១២ រំលងអាធ្រាត្រ ឈានចូលដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ទើបពន្លត់អគ្គិភ័យបានទាំងស្រុង។ ទូលព្រះបង្គំយើងខ្ញុំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រទូទាំងខេត្តសៀមរាប សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតា ថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រំសព្វសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ឆ្លៀតឱកាសនេះដែរ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់គ្រង ព្រះរាជដំណាក់ អាជ្ញាធរ និងសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានសហការ និងខិតខំប្រឹងប្រែង អស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕
រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមសម្តែងការសោកស្តាយនូវឧបទ្ទវហតុអគ្គិភ័យឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប
- 134
- ដោយ vannak
អត្ថបទទាក់ទង
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 134
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 134
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 134
- ដោយ vannak
-
ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ
- 134
- ដោយ vannak
-
ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ
- 134
- ដោយ vannak
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
- 134
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 134
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
- 134
- ដោយ vannak
-
អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»
- 134
- ដោយ vannak
-
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
- 134
- ដោយ vannak