
នាឱកាសនេះដែរ លោកនាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ដែលបណ្ដាលឱ្យរងរបួសធ្ងន់យ៉ាងនេះ។ លោកបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
អំណោយមនុស្សធម៌ផ្តល់ជូនមា្នក់ៗទទួលបាន៖ អង្ករ៣០គក្រ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា៤សែនរៀល។ ជាមួយគ្នានោះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគងបានចូលរួមឧបត្ថម្ភបន្ថែមនូវថវិកាចំនួន២សែនរៀល និងលោកមេឃុំត្រពាំងធំថវិកាចំនួន ១សែនរៀលផងដែរ៕