
មានប្រសាសន៍នោះដែរ លោកស្រី ឡៅ សុគន្ធមាលា អគ្គលេខាធិការរងសមាគមសម្ព័ន្ធប្រជាជនដើមី្បសន្តិភាព ថ្នាក់កណ្តាល និង លោកស្រី វង្សបញ្ញាឬទិ្ធ ប្រធានសាខាសមាគមសម្ព័ន្ធប្រជាជនដើមី្បសន្តិភាពខេត្ត រួមទាំងសហការី បានធ្វើការស្វាគមន៍ចំពោះគណៈអភិបាលខេត្ត ព្រមទាំងបានធ្វើការបញ្ជាក់ផងដែរថា សមាគមសម្ព័ន្ធប្រជាជនដើមី្បសន្តិភាពខេត្តសៀមរាប ត្រូវបានធ្វើការបោះឆ្នោតអនុម័តសម្រេចជ្រើសរើស លោកស្រី វង្សបញ្ញាឬទិ្ធ ជាប្រធានសាខាខេត្តសៀមរាប ជំនួសលោក វ៉ាន់ វណ្ណរ៉ា ហើយដែលមានទីតាំងស្នាក់ការសមាគមនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត សៀមរាប។ លោក ស្រី វង្សបញ្ញាឬទិ្ធ ប្រធានសាខា ក៏បានលើកផងដែរ អំពីតួនាទី ភារកិច្ចរបស់សមាគម ដោយផ្តោត ទៅលើការងារមនុស្សធម៌ ការងារអប់រំសិក្សាពីថ្នាក់មត្តេយ្យ និង បឋមសិក្សា ,ផ្សព្វផ្សាយអំពីសុខភាព អនាម័យ បរិស្ថាន សំខាន់ចំពោះបងប្អូនពុកម៉ែ ដែលជានិវត្តជន ជនពិការ ដែលជួបការខ្វះខាតជីវភាពក្នុងក្រុមគ្រួសារ ។ លោកបានបន្តទៀតថា គ្រប់សកម្មភាពរបស់សមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាព គឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេស ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និង រៀបចំចងក្រងយុវជន ដើមី្បសហការទំនាក់ទំនងគ្នា ក្នុងការថែរក្សាសន្តិភាព ថែរក្សាបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ សន្តិសុខ ស្ថិរភាពដ៏យូអង្វែង និង ធ្វើការសម្របសម្រួលសមាជិក សមាជិកាយុវជន បុគ្គលិក កម្មករ ព្រមទាំងជួបធ្វើការពិភាក្សាផ្លាស់ប្តូរនូវរាល់បទពិសោធន៍ និង ផ្តល់គំនិតប្រមូលផ្តុំ និងធនធានពីសមាជិក និងពីមជ្ឈដ្ឋានផ្សេងៗ ដើមី្បចូលរួមអភិវឌ្ឍសង្គមជាតិ ។ ក្នុងនោះដែរលោក ប្រធានសាខា ក៏បានលើកផងដែរ ពីគោលដៅរបស់សមាគម ក្នុងការផ្តល់ព័ត៌មានពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ព្រមទាំងបានលើកផងដែរ អំពីសកម្មភាពរបស់សមាគមសម្ព័ន្ធប្រជាជនដើមី្បសន្តិភាពខេត្ត លើកការងារមនុស្សធម៌ និង ការជម្រុញដល់ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងប្រឆាំងជម្ងឺកូវិដ១៩ នៅតាមបណ្តាស្រុកមួយចំនួន ព្រមទាំងបានពង្រីកនូវ សមាជិករបស់ខ្លួននៅតាមអនុសាខាតាមក្រុង ស្រុកផងដែរ ។ លោកបានបញ្ជាក់ថា ក្នុងពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ក្រុមការងាររបស់លោកក៏បានចូលរួមផងដែរ និង បានសំណូមពរដល់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ សូមចូលរួមសហការជាមួយសមាគមផង។
មានប្រសាសន៍នោះដែរក្នុងនាមឯកឧត្តមអភិបាលខេត្ត លោក យុន លីនណេ ក៏បានគ្រាំទ្រនូវរាល់សកម្មភាពរបស់ សមាគមដែលបានលើកឡើង ដែលជាកាយវិកាដ៏សប្បុរសធម៌ ដែលស្តែងចេញឡើងពីកម្លាំងយុវជនសុទ្ធសាធ ក្នុងការ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូជាអាជ្ញាធរមូលដ្ឋានខេត្តសៀមរាប ក្នុងការជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត។ លោកអភិបាលរងខេត្តក៏បានធ្វើការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាពថ្នាក់កណ្តាល ថ្នាក់ខេត្ត ដែលតែងចូលរួមនូវគ្រប់សកម្មភាពការងារសង្គម នៅពេលដែលមានជួបនូវទុក្ខលំបាក ឬ គ្រោះមហន្តរាយដោយគ្រោះធម្មជាតិ នៅក្នុងខេត្តសៀមរាប ។ ម៉្យាងទៀត រាល់សកម្មភាពរបស់សមាគម ដែល បានធ្វើសកម្មភាពកន្លងមក គឺមានសារៈសំខាន់បំផុត ជាមួយរាជរដ្ឋាភិបាល សំខាន់ចំពោះការយកចិត្តទុកដាក់ បងប្អូន សោធននិវត្ត និង និវត្តជន ព្រមទាំងជនពិការ ជួបការខ្វះខាតក្នុងជីវភាព ពីសុខភាពសាធារណៈ ព្រមទាំងចូលរួមក្នុងវិស័យអប់រំសិក្សា ពីព្រោះថា មូលដ្ឋានគ្រឹះនៃធនធានមនុស្ស គឺផ្តើមចេញពីថ្នាក់មត្តេយ្យ បឋមសិក្សានេះទៅ ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន និង បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់សមាគម ព្រមទាំងសូមឲ្យធ្វើកិច្ចសហការជាមួយមន្ទីរពាក់ព័ន្ធ ក្នុងភាពងាយស្រួលដល់សមាគមផងដែរ ។ លោកក៏បានសំណូមពរដល់សមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាព បន្តនូវប្រពៃណី មនុស្សធម៌ ក្នុងការចែករំលែកជូនដល់បងប្អូនរងគ្រោះ និង ងាយរងគ្រោះក្នុងខេត្តផងដែរ ៕
+5