
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលខួបគម្រប់១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានពង្រីកទីតាំងលេងកម្សាន្តដល់ទៅ៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ ៤៤ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត។ ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងទៀតថា ក៏មានយុវជនស្ម័គ្រចិត្តជាង៥ពាន់នាក់មកចូលរួមផងដែរ៕