
ពិធីនេះ ក៏បាននិមន្ត ព្រះមហាវិមលធម្ម ពិន សែម សិរីសុណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប មួយអន្លើដោយព្រះមេគណខេត្តនិងមន្ត្រីសង្ឃខេត្តទាំងពីរគណៈ សូត្រជ័យន្តោប្រោះព្រំសុំសុខសិរីសួស្តីគ្រប់ប្រការ និងបានវេរភ័ត្តរាប់បាត្រព្រះសង្ឃចំនួន៩អង្គទៅតាមលំអានប្រពៃណីព្រះពុទ្ឋសាសនា។
ក្នុងពិធីសូត្រមន្ត ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជគណៈថ្នាក់ទោ គណៈមហានិកាយ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់នូវពុទ្ធឱវាទទូន្មានដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និង ពុទ្ធបរិសទ ព្រមទាំងបានលើកនូវពីពុទ្ធប្រវត្តិនៃពិធីបុណ្យចូលឆ្នាំខ្មែរ (សង្ក្រាន្តឆ្នាំថ្មី) ដែលពីបុរាណកាល គោរពប្រតិបត្តិ ដែលបានធ្វើឡើងក្នុងលក្ខណៈមានការសាមគ្គីល្អ ទំនាក់ទំនងល្អពីតំបន់មួយទៅតំបន់មួយ ពីស្រុកភូមិ មួយទៅស្រុកភូមិមួយ ក្នុងស្មារតីចេះជួយយកអាសាគ្នា ដោយសំដៅទៅលើផលបុណ្យ ដែលកើតចេញពីការធ្វើអំពើល្អ ។ ព្រះមហាវិមលធម្ម ក៏បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ ឲ្យធ្វើតែអំពើល្អ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលមកទទួលសេវា ។
ក្នុងពិធីនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការបួងសួង សូមឱ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបរុសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួង សួងដល់ទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ដែលមានទេវតាព្រះនាម កិមិរាទេវី ដែលនឹងយាងចូលមក ដល់នៅរសៀលថ្ងៃសុកទី ១៤ខែ មេសា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃ ៩រោច ខែ ចេត្រ វេលាម៉ោង១៦ និង ០០នាទី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្ត។ ក្នុងឱកាសនោះដែរក៏មានការនិមន្តព្រះសង្ឃ និងសីលវ័ន្តសីសវតី ធ្វើពិធីរាប់បាត្រ ដើមី្បឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធមាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន បុព្វការីជន និងកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ប្រជាជនដែលបានស្លាប់ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ក្នុងនោះដែរក៏មានការសម្តែងនូវរបាំត្រុដ៏ ដើមី្បធ្វើការបណ្តេញចេញនូវឧបឌ្រុបចង្រៃឆ្នាំចាស់ និង ទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី ជូនដល់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មី បានទទួលជោគជ័យផងដែរ ៕
រូបភាពដោយ : វិបុល ស៉ីនួន និង វិបុល ធារ៉ាក់
+39