
ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់រថយន្តក្រុងចំនួន ៣៤៦គ្រឿង សម្រាប់ជូនបងប្អូនធ្វេីដំណេីរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តផ្សេងៗ ដោយឡែកខេត្តសៀមរាបមានរថយន្តចំនួន ១០០គ្រឿងផងដែរសម្រាប់ដឹកជញ្ជូនពីរាជធានីភ្នំពេញមកខេត្តសៀមរាប និងពីសៀមរាបទៅភ្នំពេញវិញ។
ក្រៅពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ បងប្អូនអាចចូលរួមកម្សាសប្បាយតាមរមណីយដ្ឋាននានាជាច្រេីន ក្រៅពីតំបន់រមណីយដ្ឋានអង្គរ ក៏មានរមណីយដ្ឋានកែឆ្នៃជាច្រេីនដែលបានត្រៀមទទួលភ្ញៀវទេចរជាតិ និងអន្តរជាតិផងដែរ៕
រូបភាពដោយ : វិបុល ធារ៉ាក់