
បន្ទាប់ពីលោកគ្រូអាចារ្យ ធ្វើកម្មវិធីវេរប្រគេនបច្ច័យបច្ច័យចំនួន ១១០លានរៀល និង ប្រាក់ដុល្លារចំនួន ១៦ពាន់ដុល្លារជូនដល់ព្រះគ្រូចៅអធិការវត្តរួចមក លោកគ្រូអាចារ្យ បានធ្វើពិធីពុទ្ធាភិសេកព្រះអង្គផ្ចាញ់មា ដែលបានធ្វើទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដើមី្បក្នុងការតម្កល់ ទុកនៅក្នុងអគារសាលា អនុគណ សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទគោរពប្រតិបត្តិ ទៅតាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ការកសាងព្រះពុទ្ធបដិមា តាងព្រះបរមរូបនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់កើតមានតាំងពីសម័យពុទ្ធកាលម៉្លេះព្រះពុទ្ឋជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់សម្ដែងសរសើរអំពីអានិសង្សនៃការជួសជុល និងការកសាងព្រះពុទ្ធរូប ដែលត្រូវបានទទួលផល យ៉ាងច្រើនជាអនេកប្បការ ៕