
លោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្ត ថ្លែងអំណរអរគុណដល់ដៃគូរសហការអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជាអន្តរជាតិ និងអង្គការលំនៅឋានមនុស្សជាតិសឹង្ហបុរី ដែលបានបង្កើតនូវគម្រោងលំនៅឋានសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋ ៧៥គ្រួសារ ដែលទទួលបាន ដីឡូត៍សម្រាប់សាងសង់លំនៅឋាននៅទីតាំងថ្មី តាមការរៀបចំរបស់រដ្ឋបាលខេត្ត និងអង្គការដៃគូរ។
លោក អភិបាលរងខេត្តក៏បាន ថ្លែងអរគុណផងដែរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារលេធិការដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងជាពិសេសអង្គការដៃគូរសហការ ដែលបានចូលរួមសហការគ្នាដោយមិនបានប្រកាន់និន្នាការនយោបាយ និងសាសនាណាមួយ ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងអរគុណដល់សន្តិភាពដែលអាចអោយយើងធ្វើការងារអភិវឌ្ឍខេត្តសៀមរាបឱ្យមានការរីកចំរើនឥតឈប់ឈរ។