
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាតាមរបៀបវារ:រួមមាន៖
១. ពិនិត្យលើសេចក្តីរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែមេសា ឆ្នាំ២០២៣
២. ពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបានផ្តោតសំខាន់ទៅលើ៖
- ការគាំទ្របន្តដល់កុមារដែលទប់ស្កាត់ពីការប្រើប្រាស់កម្លាំងពលកម្ម នៅក្នុងសិប្បកម្មផលិតឥដ្ឋ ចំនួន៩០នាក់ ដែលមន្ទីរការងារបានធ្វើការគាំទ្រកាលពីឆ្នាំ២០២២ និងស្នើឱ្យមានការចូលរួមគាំទ្របន្តនៅក្នុងឆ្នាំ២០២៣ ទៅលើសម្ភារសិក្សា សម្លៀកបំពាក់ និងការរៀនបំប៉ែនបន្ថែម។
- ការពិភាក្សាទៅលើករណីគ្រួសារទារកអាយុ1ខែ ដែលម្តាយពុំមានលទ្ធភាពចិញ្ចឹម និងមានបំណងប្រគល់ទៅឱ្យគ្រួសារផ្សេងដើម្បីចិញ្ចឹមជំនួស (ម្តាយពុំមានទឹកដោះនិងពុំមានលទ្ធភាពទិញទឹកដោះគោ)។ ករណីនេះ អង្គប្រជុំបានស្នើឱ្យមន្ទីរសង្គមកិច្ច រដ្ឋបាលក្រុង សង្កាត់ស្លក្រាម និងអង្គការកល្យាណមិត្ត ធ្វើការពិនិត្យបន្ថែម និងប៉ាន់ប្រមាណអំពីភាពខ្វះខាត និងលទ្ធភាពក្នុងការផ្តល់ការគាំទ្រឱ្យបានសមស្រប និងចៀសវាងការផ្តល់ឱ្យទៅគ្រួសារចិញ្ចឹមផ្សេងទៀត ដោយពុំការស្មុំកូនតាមនីតិវិធី ដែលជាហេតុធ្វើឱ្យមានបញ្ហាទៅថ្ងៃក្រោយទៀត ពិសេសកុមារ។
- បានជំរុញដល់មន្ទីរសង្គមកិច្ច មន្ទីរកិច្ចការនារីខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងអង្គការដៃគូពាក់ព័ន្ធ ត្រូវពិនិត្យឡើងវិញ និងសហការគ្នាក្នុងការប្រមូលពត៌មាន និងផ្តល់ប្រឹក្សាយោបល់ទៅដល់កុមារីដែលសង្ស័យរងគ្រោញដោយការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី។
- បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវពិនិត្យ និងផ្សព្វផ្សាយឱ្យបានទូរលំទូរលាយ អំពីកលល្បិចរបស់ជនខិលខួចដែលបានចុះជ្រើសរើសប្រជាពលរដ្ឋដើម្បីរៀនភាសារជប៉ុន សម្រាប់នាំចេញទៅធ្វើការនៅប្រទេសជនដោយខុសច្បាប់។
- បានជំរុញដល់រដ្ឋបាលស្រុកស្រីស្នំ និងអង្គការហាការ ដើម្បីសហការរួមគ្នាក្នុងអនុវត្តគម្រោងស្តារជីវៈភាពជូនដល់ពលករដែលរងគ្រោះ និងងាយគ្រោះដោយអំពើជួញដូរមនុស្ស ដោយត្រូវធ្វើការផ្សព្វផ្សាយនិងចុះជួបផ្ទាល់ជាមួយបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ និងធ្វើការប៉ាន់ប្រមាណឱ្យបានសមស្រប។
- បានជំរុញឱ្យមានការរួមពីដៃគូពាក់ព័ន្ធ ក្នុងការរួមបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាល អាជ្ញាធរមូលដ្ឋាន លើការពៗអនុវត្តច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពី យុត្តិធម៌អនីតិជន កិច្ចការពារកុមារ ការកំណត់អត្តសញ្ញាណជនរងគ្រោះ និងការផ្តល់សេវាសមស្រប។
បន្ថែមពីនោះ លោកស្រីប្រធានអង្គប្រជុំបានជំរុញឱ្យគ្រប់ស្ថាប័ន និងអង្គការដៃគូទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៅការផ្សព្វផ្សាយទាំងគ្រប់រូបភាព អំពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ នីតិវិធីនៃការធ្វើការចំណាកស្រុកដោយសុវត្ថិភាព គុណវិបត្តិនៃការធ្វើចំណាកស្រុក និងត្រូវផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុក និងការទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បី