
លោក អភិបាលរងខេត្ត កិច្ចប្រជុំផ្សព្វផ្សាយបច្ចេកទេស ដែលរៀបចំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលជាផ្នែកផ្គត់ផ្គង់ នៃការងារគណនេយ្យភាពសង្គម ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការ(ប្រជាពលរដ្ឋ) ឱ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ។ លោក ក៏បានស្នើដល់ អស់លោក លោកស្រី ដែលមានវត្តមាននាពេលនេះ ចូលរួមឱ្យបានផុសផុលដើម្បីឱ្យកិច្ចប្រជុំទទួលបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក។
គួបញ្ជាប់ផងដែរថា រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ដើម្បីធ្វើការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ បទពិសោធន៍ល្អៗ នៃការអនុវត្តការងារគណនេយ្យភាពសង្គម ដោយអនុវត្តលើការផ្ដល់សេវាកម្រិតឃុំ សង្កាត់ នៃក្រុង ស្រុកទាំង១២(រដ្ឋបាលឃុំ សង្កាត់ ចំនួន១០០ សាលាបឋមសិក្សា ចំនួន៥១៦ និងមណ្ឌលសុខភាព ចំនួន៩៣) និងពង្រីកការអនុវត្តលើការផ្ដល់សេវាកម្រិតក្រុង ស្រុក ចំនួន០៣(រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកក្រឡាញ់ និងរដ្ឋបាលស្រុកវ៉ារិន)៕