
ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះដែល លោកស្រី ម៉ននី រង្សី បានមានប្រសាសន៍ថា សាលាសណ្ឋាគារ សាលាបាយបានធ្វើការបណ្តុះបណ្តាលឯកទេស ដូចជាជំនាញចំអិនម្ហូបអាហារ ផ្នែកផលិតកម្មម្ហូបអាហារ ជំណាញសេវាកម្ម ម្ហូប អាហារ និងភេជ្ជៈ ជំនាញគេហកិច្ចជំនាញការិយល័យជួរមុខ និងជំនាញថែទាំសម្ភស្ស ជាដើម គឺពាក់ ព័ន្ធនឹងវិស័យទេសចរណ៍ដល់សិក្ខាកាមដែលជាពលរដ្ឋខ្មែរបានជាច្រើននាក់មកហើយ ឱ្យមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារ ស្របតាមតម្រូវការរីកចម្រើនដ៏ខ្លាំងក្លានៃទីផ្សារការងារ ទេសចរណ៍របស់ខេត្ត ដែលទាមទារឱ្យមានធនធាន មនុស្សប្រកបដោយគុណភាព សមស្របសម្រាប់ទ្រ ទ្រង់ការអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព ហើយដែលកំពុងមានសន្ទុះ និង មានទំហំយ៉ាងធំធេង តទៅថ្ងៃអនាគត់។ ក្នុងបរិការណ៍នេះ បេសកកម្មរបស់សាលាសណ្ឋាគារ សាលាបាយ នៅតែជាយន្តការដ៏សំខាន់ និងមានសក្តានុពលនៅខេត្តសៀមរាប និងជាអាទិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ទេសចរណ៍ ក្នុងក្របខណ្ឌ នៃការបណ្ដុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិលើ គ្រប់វិស័យ និងដើម្បីកំណើនការងារសមធម៌ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រការចំណាកស្រុករបស់ ប្រជាពលរដ្ឋនៅកម្ពុជា ជាបណ្តើរៗ។
លោកស្រីបានបន្ថែមផងដែរថា ក្នុងកំឡុងពេលកូវីដ-១៩ នោះ ខេត្តសៀមរាបយើងបានបើកទទួលនូវសមិទ្ធផល ដ៏ថ្លៃថ្លាពីសម្តេចតេជោ គឺមានការរៀបចំកែលំអផ្លូវចំនួន ៣៨ខ្សែ និងការកសាងព្រលានយន្តហោះថ្មីនៅ ក្នុងស្រុកសូទ្រនិគមដែលនឹងចាប់ដំណើរការ នាពេលឆាប់រហ័ស ខាងមុខនេះ និងបានធ្វើឲ្យខេត្តសៀមរាប ប្រែប្រួលមុខមាត់ថ្មីស្អាត គួរជាទីមោទនៈ ហើយសព្វថ្ងៃនេះ បានបើកដំណើរការឡើងវិញនៅភ្ញៀវទេសចរណ៍បរទេស ដែលក្នុងនោះមានជើងហោះហើរចំនួន ១៥ ទៅ ១៧ជើង ក្នុង១ថ្ងៃ ដែលកក្តាទាំងនេះធ្វើឲ្យ សេដ្ឋកិច្ចក្នុងខេត្តសៀមរាបយើង បានងើបខ្លួន បន្តិចម្តងៗ សាជាថ្មីម្តងទៀត៕