
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីអាណាចក្រម៉ារ៉ាតុននឹងចាប់ផ្ដើមកម្មវិធីរត់ នៅម៉ោង ៤៖៣០នាទីទាបភ្លឺ ក្នុងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដោយក្នុងនោះមានកីឡាករ កីឡាការនីចូលរួម ចំនួនប្រមាណជាង ២៥៥០នាក់ ដោយមានការចូលរួមពីជនបរទេស ៥០០នាក់ ដែលកម្មវិធីអាណាចក្រម៉ារ៉ាតុនចែកចេញជា ៤វិញ្ញាសារ ដោយក្នុងនោះមានវិញ្ញាសារត់ចម្ងាយចំនួន រត់ចម្ងាយ ៤២គីឡូម៉ែត្រ រត់ចម្ងាយ ២១គីឡូម៉ែត្រ រត់ចម្ងាយ ១០គីឡូគីឡូមែត្រ និងរត់ចម្ងាយ ៣គីឡូម៉ែត្រ។
ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ដែលមានភូមិសាស្រ្តជាប់ពាក់ព័ន្ធ រួមទាំងកងកម្លាំងទាំង៣ប្រភេទ និងមន្ទីរអង្គភាព ត្រូវរួមសហការចាត់ចែងរៀបចំរថយន្តពេទ្យតាមដងផ្លូវគោលដៅ ជួយរៀបចំម៉ូតូស៊ីរ៉ែន រៀបចំភ្លើងបំភ្លឺតាមដងផ្លូវ អ្នកចូលរួមអបអរសាទរ តាមតម្រាយផ្លូវរត់ ជួយសម្រួលចរាចរណ៍ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកំឡុងពេលពិធី តាមគោលដៅដែលគីឡាករ កីឡាការនីទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរ។ ត្រូវជំរុញឱ្យប្រជាពលរដ្ឋ និងអ្នកចូលរួមព្រឹត្តិការណ៍ទាំងអស់ត្រូវរក្សាអនាម័យ បរិស្ថាន និងសូមណែនាំដល់ ប្រជាពលរដ្ឋខ្មែរ នៅតំបន់អង្គរ និងតំបន់ដែលកីឡាករ កីឡាការនី ឆ្លងកាត់ ត្រូវចូលរួមអបអរសាទរ ការរត់របស់កីឡាករ កីឡាការិនីជាតិ និងអន្ដរជាតិ ដើម្បីជំរុញព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែទទួលបានជោគជ័យទៀតផងដែរ ៕