នៅរាត្រីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២៣នេះ នៅសាលសន្នីសិទ្ធសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប បានរៀបចំពិធីសម្តែងសិល្បះអបអរសាទរអនុស្សាវរីយ៍ខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្រោមកម្មវិធីផ្លាស់ប្តូរវប្បធម៌ក្រោមប្រធានបទ «ប្រទេសចិនដ៏ស្រស់ស្អាត ខេត្តយូណាន់ដ៏ចម្រុះ-ព័រណ៍» ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ,លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប និង លោក Zhai Yulong អនុប្រធានគណៈឃោសនា នៃគណៈកម្មាធិបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធាននាយកដ្នានភាពយន្តខេត្តយូណាន ដោយ មានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្ត ព្រមទាំងប្រតិភូនៃខេត្តយូណាន រួមទាំងសិល្បះករ សិល្បះការិនីផងដែរ។ លោក Zhai Yulong អនុប្រធានគណៈឃោសនា នៃគណៈកម្មាធិបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធាននាយកដ្នានភាពយន្តខេត្តយូណាន បានឲ្យដឹងថា វប្បធម៌ប្រពៃណីប្រទេសចិន មានអាយុកាល ៥ពាន់ឆ្នាំមកហើយ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការរវាងវប្បធម៌ចិន និង កម្ពុជា តាមរយៈការទូតបុរាណវិទូ ជីតាក្វាន់ នៅលើទឹកដីកម្ពុជា។ លោកបន្តទៀតថា ប្រទេសកម្ពុជា និង ចិន ជាមិត្តដ៏ល្អអស់រយៈពេល៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា ចិន និងបានឆ្លុះបញ្ចាំងឱ្យឃើញចំណងមិត្តភាពរឹងមាំ កម្ពុជានិងចិននៅលើឆាកអន្តរជាតិ។ ម៉្យាងទៀតដោយខេត្ត យូណាន និង ខេត្តសៀមរាប មានសម្ព័ន្ធមេត្រីភាពនឹងគ្នា ព្រមទាំងបានធ្វើការផ្លាស់ប្តូរគណៈប្រតិភូនៃខេត្តទាំងពីរ ក្នុងការស្វែងយល់ពី វិស័យកសិកម្ម អប់រំ បរិស្ថាន សេដ្ឋកិច្ច សុខាភិបាល ទេសចរណ៍ និងវប្បធម៌ ព្រមទាំងមនុស្សធម៌ទៀតផង ។ លោក Liu Zhijie បានបញ្ជាក់ថា ដើម្បីការពាររមណីយដ្ឋានអង្គរប្រកបដោយចេរភាព ចិនបានឆ្លើយតបតាមការអំពាវនាវរបស់អង្គការយូណេស្កូ និង រាជរដ្ឋាភិបាលកម្ពុជាសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដ៏ទំនើបលើទុនវិនិយោគចំនួន១ពាន់១០០លានដុល្លារអាមេរិក ដែលមានក្រុមហ៊ុនមកពីខេត្តយូណាន ជាអ្នកស្ថាបនា សាងសង់អាកាសយានដ្ឋាននេះផងដែរ។ លោក យុន លីនណេ បានសម្តែងនូវអំណរគុណដែលបានចូលក្នុងពិធីផ្លាស់ប្តូរវប្បធម៌នាពេលនេះ គឺបានបង្ហាញពីកិច្ចសហការរវាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងវប្បអធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ក្រោមប្រធានបទ «ប្រទេសចិនដ៏ស្រស់ស្អាត ខេត្តយូណាន់ដ៏ចម្រុះព័រណ៍» ដើម្បីអបអរសាទរខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជានាពេលនេះ បានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាបងជាប្អូនរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន ដែលមានទំនាក់ទំនងគ្នាតាំងតែពីសម័យអង្គរមក។ លោកបានបន្តទៀតថា កម្មវិធីផ្លាស់ប្តូរវប្បធម៌នេះដែរ នឹងជួយជម្រុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីជំរុញនិងទាក់ទាញវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរចិន ចូលមកបណ្តាក់ទុន និងទស្សនាខេត្តសៀមរាបកាន់តែច្រើនទ្វេដងថែមទៀត។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដៃគូសម្ព័ន្ធមេត្រីភាព ពិសេសគឺប្រទេសចិនត្រូវបានលើកកម្ពស់មួយ កម្រិតធំថែមទៀតរហូតប្រសិទ្ធនាមថា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ជាមិត្តដែកថែប ហើយកម្ពុជាតែងប្រកាន់ជំហរ គាំទ្រគោលនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពី “BRI រឺគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ”។ លទ្ធផលជាផ្លែផ្កាដែលស្តែង ចេញពីទំនាក់ទំនងនេះ ខេត្តសៀមរាបក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិរក្ស និងជួសជុលប្រាសាទបុរាណ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជាពិសេសគម្រោងសាងសង់អាកាសយាន- ដ្ឋានអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែល គ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុននេះ៕
ពិធីសម្តែងសិល្បះអបអរសាទរអនុស្សាវរីយ៍ខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន
- 162
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
- 162
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារខេត្ត ចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញរបាយការណ៍អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប
- 162
- ដោយ vannak
-
ស្នាមញញឹម សំលេងរីករាយចេញពីក្រអៅបេះដូងរបស់បងប្អូនប្រជាពលរដ្ឋ
- 162
- ដោយ vannak
-
ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលេីកទី៤ ដែលនឹប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
- 162
- ដោយ vannak
-
អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»ថ្ងៃទី៣ ធ្នូ ២០២៤
- 162
- ដោយ vannak
-
កិច្ចប្រជុំទ្វេរភាគី ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ឆ្ពោះទៅនិរន្តរភាព អាស៊ាន-កូរ៉េ ក្រោមប្រធានបទ ការបើកកាលានុវត្តភាពក្នុងយុគសម័យឌីជីថល
- 162
- ដោយ vannak
-
ក្រសួងធម្មការ និងសាសនា បានចុះផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ នៅខេត្តសៀមរាប
- 162
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 162
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 162
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 162
- ដោយ vannak