
លោក ពិន ប្រាកដ បានថ្លែងអំណរគុណយ៉ាងជ្រាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈកម្មាធិការបក្សខេត្តយូណាន់ ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ។ លោក អភិបាលរងខេត្តក៏បានបង្ហាញអំពីភូមិសាស្ត្រខេត្តសៀមរាប ដែលខេត្តមានសក្តានុពលទៅលេីវិស័យទេសចរណ៍ និងវិស័យកសកម្ម។
លោក អភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថាខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន បានចងសម្ព័ន្ធមេត្រីភាព និងបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយខេត្ត-ក្រុង ចំនួន ៣០ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នា ចំនួន ០៩ខេត្ត-ក្រុង កិច្ចព្រមព្រៀង ចំនួន ០៦ខេត្ត-ក្រុង និង លិខិតផ្តួចផ្តើម ចំនួន ១៥ខេត្ត-ក្រុង។ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយខេត្ត-ក្រុងទាំងនេះ លោក ក៏បានស្នេីដល់ភាគីចិននាំអ្នកវិនិយោគទុន ក៏ដូចជាប្រជាជនចិន ដេីម្បីធ្វេីការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិនិយោគនៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលេីវិស័យទេសចរណ៍ និងវិស័យកសិកម្ម។
កញ្ញា Zeng Yan ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណចំពោះប្រតិភូខេត្តដែលបានអនុញ្ញាតឱ្យគណៈប្រតិភូខេត្តយូណាន់ នៃសាធារណរដ្ឋប្រជានិតចិនបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ កញ្ញា ក៏បានទទួលនូវសំណេីរបស់ប្រតិភូខេត្តសៀមរាប ដេីម្បីធ្វេីការផ្សព្វផ្សាយដល់អ្នកវិនិយោគនៅប្រទេសចិនឱ្យចូលមកធ្វេីការវិនិយោគនៅកម្ពុជា ពិសេសគឺនៅខេត្តសៀមរាប៕