
នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំធំសាលាខេត្តមានជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តជាមួយប្រតិភូក្រុងស៊ូវុន នៃសាធារណដ្ឋកូរ៉េដឹកនាំដោយ លោក Hwang In-Guk អភិបាលរងក្រុងស៊ូវុន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព និងប្រតិភូក្រុងស៊ូវុន នៃសាធារណដ្ឋកូរ៉េ។ លោកស្រី អភិបាលរងខេត្តបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុងស៊ូវុន នៃសាធារណដ្ឋកូរ៉េ ដែលបានអញ្ជេីញមកដឹកដីសៀមរាបអង្គរ ក្នុងនោះដែរ លោកស្រីក៏បានលើកឡើងអំពីចំណងសម្ព័ន្ធមេត្រីភាពរវាងក្រុងស៊ូវុន និងខេត្តសៀមរាប ដែលទទួលបានពីកិច្ចសហប្រតិបត្តិការកន្លងមក។ជាមួយគ្នានេះ ភាគីប្រតិភូក្រុងស៊ូវុន ក៏បានស្នើសុំរដ្ឋបាលខេត្តសៀមរាបសហការ និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យសម្ព័ន្ធមេត្រីភាពកាន់តែល្អប្រសេីរឡេីងថែមទៀត ៕