
សូមបញ្ជាក់ផងដែរថា ការសម្អាតនេះគឺដេីម្បីលេីកកម្ពស់សោភ័ណភាពស្ទឹង ក៏ដូចជាសោភ័ណភាពក្រុងសៀមរាប ពិសេសត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលនឹងលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទី និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរានឹងធ្វេីការបង្ហូរទឹកចូលស្ទឹងសៀមរាបវិញនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដេីម្បីត្រៀមសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពញព្រះខែ អកអំបុក។
រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសម្អាតអនាម័យ បរិស្ថាន ពិសេសក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងពិធីបុណ្យផ្សេងៗទៀត ដេីម្បីរក្សាសោភ័ណភាព និងអនាម័យឱ្យបានល្អប្រសេីរ៕