
លោក Hwang In-Guk អភិបាលរងក្រុងស៊ូវ៉ុនជាមួយគម្រោងផែនការចាំបាច់មួយចំនួនទៀតដែលផ្តល់គុណប្រយោជន៍ និងគុណតម្លៃសម្រាប់អ្នកភូមិមួយនេះ ដោយបញ្ជាក់ ភូមិភ្នំក្រោម-ស៊ូវ៉ុនដែលទទួលបានគម្រោងអភិវឌ្ឍចាប់ពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន ដោយបានកែប្រែមុខមាត់ភូមិមួយនេះជាបន្តបន្ទាប់។
លោកស្រី អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ ពិសេសលោក អភិបាលរងក្រុងស៊ូវ៉ុនដែលបានកៀងគរសម្បុរសជន និងប្រជាជនកូរ៉េ ដេីម្បីកថវិកា ក៏ដូចជាសម្ភារៈឧបត្ដម្ភផ្តល់មកប្រជាជនខ្មែរសម្រាប់ប្រេីប្រាស់ផងដែរ។
ជាមួយគ្នានេះ គណៈប្រតិភូទាំងអស់នឹងធ្វើពិធីចែកអំណោយមានដូចជា ផ្ទះ សម្ភារសិក្សា កង់ អង្គរ នាឡិកា សម្ភារកីឡា បរិក្ខាពេទ្យ និងកាបូប ឯកសណ្ឋានសិស្សជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅភូមិភ្នំក្រោម-ស៊ូវ៉ុន ចំនួន ១០០០នាក់ ដែលមានការចូលរួមពី លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងគណៈប្រតិភូទាំងអស់ ទីតាំង នៅក្នុងវិទ្យាល័យភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប៕