
រដ្ឋបាលខេត្ត សូមអំពាវនាវដល់សាធារណជនមេត្តាឈ្វេងយល់និងផ្តល់ទំនុកចិត្តខ្ពស់ដល់គណ:កម្មការគ្រប់គ្រងបណ្តោះអាសន្ន ក្នុងការរៀបចំសណ្តាប់ធ្នាប់និងការគ្រប់គ្រងវត្តពោធិលង្កានេះសំដៅធ្វើយ៉ាងណាឱ្យបានល្អប្រសើរទាំងតាមផ្លូវច្បាប់និងតាមធម៌វិន័យឡើងវិញ។
រដ្ឋបាលខេត្តសូមធ្វើការកោតសរសើរចំពោះគណៈកម្មការរៀបចំគ្រប់គ្រងបណ្តោះអាសន្នវត្តពោធិ៍លង្កា និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តពោធិលង្កាដែលបានចូលរួមក្នុងការបោសសម្អាតបរិស្ថាន និងរៀបចំសោភ័ណភាពវត្តឱ្យមានរបៀបរៀបរយល្អឡើងវិញ ៕