
លោក សុខ ថុល សូមសម្តែងការគួរសម និស្វាគមន៍ប្រតិភូខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េកដែលបានអញ្ជេីញមកដល់ទឹកដីសៀមរាប អង្គរនាពេលនេះ។ លោក បានបន្តថាចាប់ពីឆ្នាំ១៩៩៣-២០១៩ រដ្ឋបាលខេត្តបានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត-ក្រុងចំនួន ៤៨ ពីបណ្តប្រទេសជាមិត្តចំនួន ១០ មាន កូរ៉េ ជប៉ុន ចិន ថៃ ឡាវ រុស្ស៊ី វៀតណាម ឥណ្ឌូនេស៊ី អាមេរិក និង បារាំង លើឯកសារ ចំនួន ០៥ប្រភេទ គឺ អនុស្សរណៈ ពិធីសារ លិខិតផ្តួចផ្តើម កិច្ចព្រមព្រៀង និងកតិកសញ្ញាមិត្តភាព ក្នុងនោះ ខេត្តសៀមរាប បានភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយខេត្ត-ក្រុង ចំនួន ២ នៃសាធារណរដ្ឋកូរ៉េ មានទីក្រុងស៊ូវ៉ុន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៤។ ផ្តើមចេញពីអនុស្សរណៈ នៃការយោគយល់គ្នា ភាគីទាំងពីរបានដាក់ចេញនូវគម្រោងអភិវឌ្ឍ រួមគ្នាស្តីពីការបង្កើតភូមិមិត្តភាពសៀមរាប-ស៊ូវ៉ុននៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ដោយបានជួយជ្រោមជ្រែងជាថវិកា និងធនធានជាច្រើន ក្នុងការអភិវឌ្ឍភូមិភ្នំក្រោម ពីឆ្នាំ២០០៧ ដល់បច្ចុប្បន្ន។
លោក Cho Seon-Ho ក៏បានថ្លែងអំណរគុណចំពោះវត្តមានលោក លោកស្រីដែលបានចំណាយពេលវេលាជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោក បានបន្តថា ក្នុងនាមស្នងការ នៃស្នងការដ្ឋានពន្លត់អគ្គិភ័យខេត្តឃ្យុងគីនឹងបន្តកិច្ចសហប្រតិបត្តការជាមួយនឹងខេត្តសៀមរាបបន្ថែមទៀត៕